តារាសម្ដែងប្រុសដ៏មាន ប្រជាប្រិយភាព សារភាពចំពោះ ការរួមភេទជាមួយនឹង នារី!(រឿងអាស្រូវ)
ថៃ៖ ជាធម្មតាមានទស្សនិកជនជាច្រើន តែងតែតាមដានពី ជីវិតពិតរបស់តារា ហើយប្រសិនជានោះជាតារាល្បីទៀតនោះ កាន់តែទន្ទឹមរងចាំមើលជាក់ជាមិនខាន។
ក៏មិនខុសពី តារាសម្ដែងប្រុសថៃ ដែលមានឈ្មោះថា Boy Pakorn អាយុ ២៩ឆ្នាំ ដែលជាតារាដ៏ល្បីល្បាញមួយរូប មានអ្នកគាំទ្រជាច្រើននោះ បានធ្វើការសុំទោសជាសាធារណៈ បន្ទាប់ពី រូបភាពរបស់ខ្លួន ដែលដើរចេញពីលើគ្រែ មួយជាមួយនឹងស្រីដ៏អាថ៌កំបាំង ត្រូវបានលេចផ្សាយពេញទាំងក្រុង។ ជាដំបូងឡើង តារាសម្ដែងប្រុសនេះ បានធ្វើការប្រកែកថា មិនមែនជារូបភាពរបស់ខ្លួននោះទេ តែក្រោយមកបែរជា ធ្វើការសារភាពពីទោសកំហុសរបស់ខ្លូន ដោយមានទាំងស្រក់ទឹកភ្នែក យំអោបម្ដាយ និងធ្វើការសុំទោសដល់អ្នក គាំទ្រថៃផងដែរ ចំពោះការរួមភេទជាមួយនឹង នារី។
សម្រាប់រូបភាពនេះ បានបង្ហាញពីបុរសម្នាក់ ដែលដូចជា តារាប្រុសខាងលើ កំពុងតែធ្វើការរូតខោឡើង បន្ទាប់ពីបញ្ចប់រឿងលើគ្រែ និងចំពោះរូបភាពនេះផ្ទាល់ ត្រូវបានគេរាយការណ៍ ឲ្យដឹងថា ត្រូវបានថតឡើងដោយ ស្ដ្រីជនជាតិថៃម្នាក់ ដែលជាអ្នករស់នៅក្នុងកូរ៉េ ដែលនាងបានបង្ហាញពីម្រាមជើងនៅចុងគ្រែ។ តាមពាក្យចចាមអារ៉ាម បានឲ្យដឹងថា ស្ដ្រីថៃនៅកូរ៉េរូបនេះ បានអួតមិត្ដភិក្ដរបស់ខ្លួនថា នាងបានធ្វើសកម្មភាពលើគ្រែជាមួយនឹង Boy Pakorn បន្ទាប់ពីជួបគ្នានៅក្នុង ផាប់មួយកន្លែង។ បន្ទាប់ពីរៀបរាប់ហើយ នាងបានផ្ញើររូបភាពនេះ ឲ្យមើលបន្ថែមទៀត តាមរយៈ Line ដែលក្រោយមក រូបនេះក៏បានចែកចាយពាសពេញ អ៊ិនធើណេតតែម្ដង។
ជាចុងក្រោយ Boy Pakorn នេះបានសម្រក់ទឹកភ្នែក នៅពេលធ្វើសន្និសីទកាសែត និងនិយាយសុំទោស ទៅលើអ្នកគាំទ្ររបស់ខ្លួន ខណៈពេលដែលម្ដាយតួប្រុសនេះ បាននិយាថានាងមានមោទនភាពទៅ លើកូនប្រុសខ្លួន ដែលហ៊ានសារភាពពីទោសកំហុសបែបនេះ។
តើក្លាយជាតារាដ៏ល្បី ពិតជាពិបាកណាស់មែនទេ? សូម្បីតែរឿងជីវិតផ្ទាល់ខ្លួន ក៏មានមនុស្សជាច្រើន ចង់ដឹង ចង់លឺដែរនោះ? ចុះប្រិយមិត្ដយល់យ៉ាងណា វិញ?
រូបភាពបែកធ្លាយ
រូបភាព ដែលតារាប្រុសរូបនេះ ស្រក់ទឹកភ្នែក និងសារភាពការពិត
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: