គណបក្សប្រឆាំង រៀបចំពិធី បង្សុកូល នៅមុខរដ្ឋសភាចាស់

0

-កម្លាំងសមត្ថកិច្ច ដាក់ប៉ារ៉ាស់ ហ៊ុំព័ទ្ធ នៅជុំវិញបរិវេណទីលាន ប្រជាធិបតេយ្យ
ភ្នំពេញ ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤នេះ គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងមន្រ្តី ជាន់ខ្ពស់ សមាជិក សមាជិកា របស់ខ្លួន ជាច្រើននាក់ បានប្រារព្ធ ពិធីបង្សុកូល នៅចេតីយ៍ មុខរដ្ឋសភាចាស់ ដើម្បីរំលឹកខួប នៃការវាយប្រហារ ដោយគ្រាប់បែក ដោយជនមិនស្គាល់មុខ កាលពី១៧ ឆ្នាំ្មមុន(៣០ មីនា ១៩៩៧) បណ្តាលឲ្យ មានអ្នកស្លាប់ និងរងរបួសជាច្រើននាក់ ។
គណបក្សប្រឆាំង តែងតែរៀបចំពិធី សាសនាមួយនេះ ជារៀងរាល់ឆ្នាំ ហើយអាជ្ញាធរ រាជធានីភ្នំពេញ ក៏តែងតែអនុញ្ញាត ឲ្យមានការរៀបចំ ជារៀងរហូតផងដែរ។
យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ច រាជធានីភ្នំពេញ ទាំងនគរបាល និងអាវុធហត្ថ ជាច្រើននាក់ ត្រូវបានដាក់ពង្រាយ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅជុំវិញទីនោះ និងនៅទីលាន ប្រជាធិបតេយ្យ ដើម្បីរារាំងការ ជួបជុំណាមួយ របស់គណបក្ស សង្គ្រោះជាតិ ខុសពីការផ្លូវច្បាប់ និងការអនុញ្ញាត របស់អាជ្ញាធរ និងក្រសួងមហាផ្ទៃ ។
ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ គណបក្សសង្គ្រោះជាតិ រៀបចំពិធីបង្សុកូល នៅចេតីយ៍ មុខរដ្ឋសភាចាស់ ប៉ុន្តែមិនអនុញ្ញាត ឲ្យមានការជួបជុំបន្ត ដើម្បីធ្វើសមាជប្រជាជន នោះឡើយ ។
មជ្ឈដ្ឋានមួយចំនួន បានលើកឡើងថា ការប៉ះទង្គិចគ្នា រវាងកម្លាំងសមត្ថកិច្ច និងក្រុមសកម្មជន របស់គណបក្សសង្គ្រោះជាតិ អាចនឹងកើតមានឡើង បើសិនគណបក្សសង្គ្រោះជាតិ នៅតែបន្តធ្វើការជួបជុំនោះ៕








ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top