ម្តាយចិត្តខ្មៅ បង្អត់អាហារ កូនខ្លួនឯង រហូតដល់ ដាច់ពោះស្លាប់ គួរឲ្យអាសូរ!

0

អាមេរិក៖ ស្រ្តីម្នាក់ត្រូវបាន ចាប់ខ្លួនបន្ទាប់ពីបាន សម្លាប់កូនប្រុសខ្លួនឯង អាយុ១៣ឆ្នាំម្នាក់ ដោយបង្អត់អាហារ។

ស្រ្តីម្នាក់នេះ ឈ្មោះថា Jessica Jensen បានជាប់ទោស ពីបទសម្លាប់កូនប្រុសខ្លួនឯង ដោយបង្អត់អាហារ បន្ទាប់ពីអ្នកពិនិត្យ បានវិនិច្ឆ័យថា ក្មេងប្រុសម្នាក់នេះ ត្រូវបានស្លាប់ដោយសារ អត់អាហារជាយូរឆ្នាំ ណាស់មកហើយ ដែលបញ្ហានេះមិនអាច ព្យាបាលបាននោះទេ។

តាមការសន្និដ្ឋាន ពីអ្នកពិនិត្យបាន អោយដឹងថា ការស្លាប់របស់ក្មេងប្រុសនេះ គឺជាអំពើមនុស្សឃាតុមួយ។ យោងតាមសម្តីរបស់ប៉ូលីសបាន និយាយថាស្រ្តីជា ម្តាយរូបនេះ បានប្រាប់ទៅអ្នកស៊ើបអង្កេតថា កូនប្រុសរបស់នាង មានបញ្ហាជាមួយ នឹងការលូតលាស់ និងនាងមិនដែលនាំ កូនប្រុសទៅមន្ទីរពេទ្យ ជាយូរឆ្នាំណាស់ មកហើយ។ គ្រូពេទ្យបាន និយាយថា ក្មេងប្រុសម្នាក់នេះ មានទម្ងន់ត្រឹមតែ ៩.៥២គីឡូក្រាមតែប៉ុណ្ណោះ នៅពេលរូបគេបានស្លាប់។ បន្ថែមពីនេះទៅទៀត នាងJensen ក៏មាន កូន២នាក់ទៀតដែរ ម្នាក់អាយុ៧ឆ្នាំ រីឯម្នាក់ទៀតអាយុ១៤ឆ្នាំ បានអោយសមាជិកក្នុងគ្រួសារ ជួយមើលថែទាំពួកគេ ជំនួសនាង។

ទោះជាយ៉ាងក៏ដោយ នាងត្រូវបាន ឃុំខ្លួននៅគុកWard ទីក្រុងMinot និង ពិន័យជាប្រាក់ ចំនួន ២៥០,០០០ដុល្លារអាមេរិក បន្ថែមទៀត៕


នេះជា រូបរបស់នាងJensen

ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top