ចាប់ខ្លួនតៃកុងឡានក្រុង ក្រោយរំលោភក្មេងស្រី មិនទាន់ ពេញវ័យ

0

នីហ្សេរីយ៉ា៖ ជនល្មោមកាមម្នាក់ត្រូវបានចាប់ខ្លួន និងចោទ ប្រកាន់ពីបទរំលោភសេពសន្ថវៈ ក្មេងស្រីមិនទាន់ពេញ វ័យ។ ជនល្មើសបានប្រាប់ប៉ូលីសថា ក្មេងស្រីរងគ្រោះអាយុ១០ឆ្នាំ ធ្លាប់បានដេកជាមួយអ្នកផ្សេងមុននឹងដេកជាមួយជនល្មើស ផងដែរ នេះបើតាមសំដីរបស់ ប៉ូលីសនីហ្សេរីយ៉ា។ ប៉ូលីសរដ្ឋ Enugu បានអោយដឹង ជនល្មើសឈ្មោះ Joseph Akpu អាយុ៣៨ឆ្នាំ ជាអ្នកបើកឡានក្រុង ត្រូវបានចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈជាមួយ ក្មេងស្រី ហើយយោងតាម ការស៊ើបអង្កេតបានអោយដឹងថា ម្តាយក្មេងស្រីរងគ្រោះ បានជួល ជនល្មើសអោយមកបើកបរជូនកូនស្រីគាត់ទៅ និងត្រលប់ពីសាលារៀន ដោយបង់ថ្លៃ ១៨ដុល្លារក្នុងមួយខែ។ ថ្ងៃមួយជនល្មើសមិននាំក្មេងស្រីទៅសាលារៀន បែរជាយកនាងទៅ ផ្ទះរបស់គេ ហើយរំលោភនាងជាច្រើនម៉ោង មុននឹងជូននាងទៅផ្ទះទៀតផង។ ជនល្មើស Akpu បានគំរាមសំលាប់ក្មេងស្រី ប្រសិនបើនាងប្រាប់រឿង នេះទៅម្តាយរបស់នាង រឺក៏អ្នក ផ្សេង។ នៅថ្ងៃបន្ទាប់ជនល្មើសបាននាំក្មេងស្រីនោះទៅរំលោភនៅផ្ទះរបស់គេទៀត ប៉ុន្តែសំណាងល្អអ្នកជិតខាងបានដឹង រួចក៏ទូរស័ព្ទប្តឹងប៉ូលីសតែម្តង ហើយជនល្មើស Akpu ក៏ត្រូវបានប៉ូលីសចាប់ខ្លួនតែម្តង។ មេធាវីរបស់ជនល្មើសបានអោយដឹងថា កូនក្តីរបស់ខ្លួន មិនបានបង្ខំក្មេងស្រីរងគ្រោះឡើយ ហើយក្មេងស្រីរងគ្រោះក៏ធ្លាប់ដេកជាមួយបុរសដ៏ទៃផង ដែរ។
Khmer-note
sad_girl
រូបតំណាង

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top