យល់ដឹងពី ៧ចំនុច នៃ អត្ថប្រយោជន៍ ក្នុងការ ទទួលទាន ទឹកដូង ទាំងអស់គ្នា!
កាលពីថ្មីៗទៅនេះ ខ្មែរឡូតបានបង្ហាញពី អត្ថប្រយោជន៏របស់ប្រេងដូង ដល់ប្រិយមិត្តអោយបានជ្រាប។ ប៉ុន្តែថ្ងៃនេះ ប្រិយមិត្តនឹងដឹង កាន់តែច្បាស់បន្ថែមទៀត ពីសារៈប្រយោជន៍របស់ទឹកដូង វិញម្តង៖
១) ស្រកទម្ងន់៖ ទឹកដូង ផ្ទុកសារធាតុធាត់ទាបបំផុត ដែលមិនអាចធ្វើអោយ ទម្ងន់អ្នកឡើងបាននោះទេ។ ដូច្នេះអ្នកអាច យកទឹកដូង ជាភេសជ្ជៈរបស់អ្នកបាន។
២) ស្បែកស្អាត៖ ចំពោះទឹកដូង អាចជំនួយដល់ស្បែករបស់អ្នកបាន អោយមានភាពស្រស់ថ្លា ជាពិសេសជួយអោយ ស្បែកមានសំណើមបាន ។ ក្នុងនោះផងដែរ ក៏មានផលិតផលមួយចំនួន ដូចជា ក្រែម(Cream) រឺក៏សាប៊ូកក់សក់ជាដើម ដែលចំរាញ់ពីផ្លែដូង។
៣) អាការៈធីងធោង៖ ប្រសិនបើមានអារម្មណ៍ថា ធីងធោង រឺក៏ចង់ក្អួត អ្នកអាចយកទឹកដូង មកពិសារ ដើម្បីអាចជួយឲ្យប្រសើរឡើងវិញបាន។
៤) សម្រួលដល់ប្រព័ន្ធរំលាយអាហារ៖ ដោយក្នុងទឹកដូង ផ្ទុកជាតិសរសៃខ្ពស់ ដូច្នេះហើយជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ អោយមានដំនើរការល្អ ។
៥) ផ្ទុកជាតិទឹកក្នុងខ្លួនអ្នក៖ ក្នុងខ្លួនមនុស្សយើង ត្រូវការមានជាតិទឹកជាចាំបាច់ណាស់ ដូច្នេះអ្នកគួរតែជ្រើសរើសយកទឹកដូង ពីព្រោះវា មានជាតិប៉ូតាស៉្យូម ២៩៤មីលីក្រាម និងជាតិស្ករធម្មជាតិ ចំនួន៥មីលីក្រាម និងជាតិសូដ្យូមត្រឹមតែ២៥មីលីក្រាម។ ដូច្នេះវាជាភេសជ្ជៈប៉ូវ កម្លាំងធម្មជាតិមួយ ដែលអ្នកគួរតែពិសារ។
៦) កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់៖ ទឹកដូងអាចជួយ អោយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់បាន ដោយសារតែវាមាន សារធាតុចិញ្ចឹម ជាច្រើន ទើបអាចប្រឆាំងនឹងការឡើងសម្ពាធ ឈាមបាន។
៧) សម្បួរជីវជាតិ៖ ចំពោះទឹកដូងផ្ទុក សារធាតុសំខាន់ៗ ទាំង៥ ដែលរួមមានម៉ាញេស្យ៉ូម ផូស្វ័រ ប៉ូតាស្យ៉ូម សូដ្យូម។ ហេតុនេះហើយ ទើបវាអាចជួយ ដល់សុខភាពរបស់អ្នកបាន។
ទាំងអស់នេះ ជាអត្ថប្រយោជន៏របស់ទឹកដូង ដែលអាចជំនួយដល់សុខភាព និងសម្រស់របស់អ្នកបាន។
ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: