គ្រោះថ្នាក់ដ៏រន្ធត់! រថភ្លើងមួយគ្រឿង បើកហួសចំណត បុកឡើងលើ ជណ្តើរយន្ត ខណៈអ្នកបើក ងងុយដេក (មានវីដេអូ)

0

គ្រោះថ្នាក់រថភ្លើងដ៏រន្ធត់មួយ នៅឯព្រលានយន្តហោះ Chicago O'Hare International Airport ស្ថិតក្នុងទីក្រុង Chicago នៃរដ្ឋ Illinois សហរដ្ឋអាមេរិក ត្រូវបានថតជាប់ ដោយកាមេរ៉ាសុវត្ថិភាពនៅទីនោះ ដែលបង្ហាញឲ្យឃើញថា រថភ្លើងមួយគ្រឿង បានបើកហួសចំណត រួចក៏បើកបុកឡើង លើជណ្តើរយន្ត ខណៈអ្នកបើកងងុយដេក។

ហេតុការណ៏រថភ្លើងបុកឡើងលើជណ្តើរយន្ត នៅឯព្រលានយន្តហោះ Chicago O'Hare International Airport នេះ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែមិនា កន្លងទៅនេះ និងបណ្តាលឲ្យមនុស្សចំនួន ៣២នាក់ រងរបួសផងដែរ។

បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅពេលកើតហេតុ អ្នកបើករថភ្លើងនោះ អស់កំលាំង និងងងុយដេកខ្លាំង ជាហេតុបណ្តាលឲ្យរថភ្លើង បើកហួសចំណត និងបុកឡើងទៅលើជណ្តើរយន្ត ដែលស្ថិតនៅចំពីមុខ ខ្សែរថភ្លើងនោះតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលកើតហេតុ មានតែអ្នកនៅលើរថភ្លើងតែប៉ុណ្ណោះ ដែលបានរងរបួស ព្រោះនៅពេលនោះ មិនសូវមានមនុស្ស នៅទីនោះឡើយ ដោយសារតែព្រឹកព្រលឹមពេក៕

សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព ៖ បរទេស
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top