របួស ៣ នាក់ ឯព្រលានយន្តហោះ ត្រូវបិទ ខណៈយន្តហោះស្វីស មួយគ្រឿង ជួបឩបទ្ទវហេតុ!
រឿងរ៉ាវឩបទ្ទវហេតុពាក់ព័ន្ធនឹង យន្តហោះ បានកើតឡើងយ៉ាងច្រើនសន្ធឹក ក្នុងប៉ុន្មានខែចុងក្រោយនេះ ដោយពីមុនពាក់ព័ន្ធនឹង ការបាត់ខ្លួនយន្តហោះ MH370 របស់ម៉ាឡេស៊ី បន្ទាប់មកជើងហោះហើរ MH066 របស់ម៉ាឡេស៊ី បង្ខំចិត្តចុះចតបន្ទាន់ ដោយសារបញ្ហាអគ្គីសនី ហើយឥឡូវដល់វេន បញ្ហារបស់យន្តហោះស្វីស ដែលផ្ទុះអ្នកដំណើរ ៧៤ នាក់ និងបុគ្គលិកយន្តហោះ ៤ នាក់ វិញម្តង។
យ៉ាងហោចណាស់អ្នកដំណើរ បីនាក់ បានរងរបួសស្រាល ឯព្រលានយន្តហោះទីក្រុង ឡុងដ៍ ត្រូវបិទជាច្រើនម៉ោង បន្ទាប់ពីម៉ាស៊ីនរបស់ យន្តហោះជើងហោះហើរ Geneva-bound LX437 បានផ្ទុះ។
បើតាមអ្នកដំណើរម្នាក់ ដែលនៅកន្លែងកើតហេតុ បានអោយដឹងថា ដំបូងគាត់បានលឺសម្លេងក្ឌាំង ហើយក៏បានឃើញភ្លើងឆាបឆេះ សន្ធោរសន្ធៅ លេចចេញជាអណ្តាតភ្លើង ដ៏ធំទៀតផង។ នៅប្រមាណជា ២០ វិនាទីទៀតប៉ុណ្ណោះ យន្តហោះនឹងហោះទៅលើអាកាស បាត់ទៅហើយ។
ឩបទ្ទវហេតុនេះ មិនមានប៉ះពាល់អ្វីខ្លាំងនោះទេ ដោយគ្រាន់តែអ្នកដំណើរ ៣ នាក់របួសស្រាល និងអ្នកដំណើរឯទៀត ភ័យស្លន់ស្លោរ ខណៈយន្តហោះមួយចំនួន ត្រូវបង្វែរផ្លូវហោះហើរ ហើយជើងហោះហើរផ្សេងទៀត ត្រូវផ្អាក រឺលុះចោល។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: