អតីត នាយករដ្ឋមន្រ្តីថៃ អាប់ភិស៊ីត ចូលបន្ទប់វះកាត់
បាងកកក៖ យោងតាមគេហទំព័រ The Nation របស់ថៃ នៅថ្ងៃ ពុធ ទី ២៦ ខែ មីនា ឆ្នាំ ២០១៤ នេះបានចុះ ផ្សាយឲ្យដឹងថា លោក ឆាវ៉ានុន អ៊ីនថងកូម៉ាឡាស៊ុត អ្នកនាំពាក្យបក្សប្រជាធិបតេយ្យ (បក្សប្រឆាំងថៃ) បានថ្លែងថា នៅវេលាព្រឹកម្សិញនេះ លោក អាប់ភិស៊ីត វេចាជីវ៉ា ប្រធានបក្សប្រឆាំង បានជួបឧប្បតិ្តហេតុ រអិលដួលក្នុងគេហដ្ឋាន របស់លោកស្ថិតនៅ ផ្លូវសុខុមវិត ៣១ ក្រុងបាកក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រ៉ាម៉ាធិបតី។
អ្នកនាំពាក្យ បានបន្តទៀតថា ក្រុមវេជ្ជបណ្ឌិត បានត្រួតពិនិត្យរកឃើញថា ឆ្អឹងដងកាំបិត ផ្នែកខាងឆ្វេង របស់ លោក អាប់ភិស៊ីត រងរបួស ត្រូវបញ្ជូនចូលបន្ទប់វះកាត់ នៅល្ងាចថ្ងៃ ពុធ នេះ។ ការរងរបួសរបស់លោក អាប់ភិស៊ីត នឹងប៉ះពាល់ដល់ការប្រជុំ សន្និបាតបក្សនាអំឡុង ថ្ងៃទី ២៨-២៩ ខែ មីនា ខាងមុននេះ នោះទេ ព្រោះក្រុមគ្រូពេទ្យ បានអះអាងថា អាការៈរបស់លោក អាប់ភិស៊ីត នឹងធូរស្បើយឡើងវិញ ក្នុងរយៈពេល ២- ៣ ថ្ងៃ តែប៉ុណ្ណោះ៕
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: