ពិតជាកម្របានឃើញ! ស្រមោច២ក្បាល កាន់ដៃគ្នារាំ លើកំពូលថ្ម
ឥណ្ឌូនេស៊ី៖ សកម្មភាពរបស់ ស្រមោច២ក្បាល ដែលបានកាន់ដៃគ្នា និងរាំជាមួយគ្នា ត្រូវបានបុរសម្នាក់ ផ្ដិតជាប់ ដែលពិតជាកម្រនឹង ជួបប្រទះជាខ្លាំង។
យ៉ាងណាមិញ សត្វល្អិតដែលមានពណ៌ក្រហមឆ្អៅនេះ បានបង្ហាញខ្លូនឡើង ជាមួយនឹង ការកាន់ដៃគ្នា នៅលើកំពូល ថ្មដែលមានស្លែដុះ។ សម្រាប់សកម្មភាពនេះ ត្រូវបាន ស្ថាបត្យករមួយរូបគឺលោក Rhonny Dayusasono អាយុ ៣៦ឆ្នាំ ថតយកបាន នៅខាងក្រោយសួនច្បារនៃ ផ្ទះរបស់លោក ដែលស្ថិតនៅភាគខាងកើតនៃ Java ប្រទេសឥណ្ឌូនេស៊ី ដែលបន្ទាប់ពីលោក ប៉ុនប៉ងធ្វើការថតជាង ១៥០ដងនោះ។
បន្ថែមពីនោះ បានឲ្យដឹងថា លោកបានចំណាយពេលជាង ២ម៉ោង មុននឹងថតរូបនេះ បានសម្រេច និងដ៏ល្អឥតខ្ចោះបែបនេះ។ ជួបជាមួយនឹង លោកផ្ទាល់ បានឲ្យដឹងថា ការថតរូបគឺជារឿងមួយ ដ៏សប្បាយរីករាយ ដោយក្នុងនោះ គាត់ធ្លាប់បានថតរូបស្រមោចជាច្រើន នៅខាងក្រោយផ្ទះគាត់អស់ជាច្រើនឆ្នាំមកហើយ តែមិនដែលបានថតជាប់ នូវរូបភាពដ៏ស្រស់ស្អាតបែបនេះនោះទេ។
ចំពោះស្រមោចក្រហមនេះ ត្រូវបានស្គាល់ឈ្មោះថា Rang-Rang ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលពួកវារស់នៅ ជារបៀបអាណានិគម ដែលក្រុមនិមួយៗមានច្បាប់រៀងៗខ្លួន ដែលក្នុងនោះ មានទាំងពីរគឺ កម្មករ និងម្ចាស់ក្សត្រីជាអ្នកគ្រប់គ្រងក្រុមផងដែរ។ ការដាក់អាណានិគមបែបនេះ (នេះជាធម្មជាតិ) ពិតជាមានសារៈសំខាន់ ដែលពួកវា ត្រូវតែលះបង់ជីវិតខ្លួនឯង ដើម្បីការពារផ្ទះរបស់ពួកគេ។ ម្យ៉ាងវិញទៀត ស្រមោចមានជាង ១១,០០០ ប្រភេទ នៅលើពិភពលោកនេះ តែស្រមោចក្រហមគឺជាពពួកទូទៅ ដែលអាចប្រទះឃើញ សឹងតែគ្រប់ទីកន្លែងនៃសួនច្បារ។
ទោះជាស្រមោចនេះមានទំហំតូចក្ដី តែបែរវាខាំវិញ នោះក៏ទទួលការឈឺចាប់ក៏មិនអន់ដែរ ហើយវាចូលចិត្ដតែអាហារណា ដែលមានជាតិផ្អែម។
សូមមើលរូបភាពដ៏កម្រថតបានទាំងអស់គ្នា៖
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: