វីដេអូ៖ ក្មេងទំនើង រករឿង វាយគេតាមផ្លូវ ត្រូវបុរសម្នាក់ ទ្រាំមិនបាន ចូលដាក់មួយជើង មួយដៃ!
ប្រេស៊ីល៖ វីដេអូឃ្លីបមួយ ត្រូវបានគេបង្ហោះ នៅលើវេបសាយ ឡាយលីគ និង ទទួលបានការ ចាប់អារម្មណ៍ ចុចទស្សនាយ៉ាងច្រើន។
នេះជាវីដេអូឃ្លីប បង្ហាញពីសកម្មភាព របស់ក្មេងទំនើងពីរនាក់ បានរករឿង បង្កបញ្ហាវាយតប់ (Bully) ទៅលើ ក្មេងប្រុសម្នាក់ទៀត ដែលមានតែម្នាក់ឯង។ នៅក្នុងហេតុការណ៍នោះ បុរសមាឌធំ ម្នាក់បានស្ទុះចូលទៅ ទាត់មួយជើង ចំក្មេងប្រុសម្នាក់ ដែលជាគ្នីគ្នារបស់ ក្មេងប្រុសអាវខ្មៅ ដែលរករឿងគេនោះ បណ្តាលឲ្យបះជើង ដួលនឹងដី រួចទះមួយដៃ ចំក្បាលបន្ថែមទៀត។ តាមការសន្និដ្ឋាន ទំនងមកពីបុរសនោះ ទ្រាំឈរមើល ពួកគេទាំងពីរនាក់នោះ ព្រួតគ្នា ធ្វើបាប លើក្មេងប្រុស មានតែម្នាក់ឯងនោះ។
តាមរយៈសម្លេងនៅក្នុងវីដេអូឃ្លីប គាត់បាននិយាយថា៖ បើសិនជាឯងចង់វាយគេ វាយមួយទល់មួយទៅ កុំកំសាកពេក! ហេតុអី ព្រួតគ្នា ពីរនាក់ វាយគេមួយ?
តើប្រិយមិត្តយល់យ៉ាងណា? សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: