ចំណាយ ៨សែនដុល្លារអាមេរិក ដើម្បី ១៥ នាទី ពីអាងហែលទឹក ក្លាយជា កន្លែងដីស្ងួត (វីដេអូ)
ពិភពលោក៖ អាងហែលទឹក ដែលអាចធ្វើការផ្លាស់ប្ដូរ បានក្លាយជាជម្រើសមួយដ៏ ល្អសម្រាប់ អ្នកមានទ្រព្យសម្បត្ដិ ជាមួយនឹងការចំណាយត្រឹមតែ ៥០០,០០០ ផោនឬ ជាង ៨សែនដុល្លារអាមេរិក។
ជាការពិតណាស់ វាអាចជាល្បែងលេង កំសាន្ដសម្រាប់អ្នកមាន ប្រាក់ដ៏សន្ធឹកសន្ធាប់ ក្នុងការផ្លាស់ប្ដូរ អាងហែលទឹករបស់ពួកគេ ជាមួយនឹងឥដ្ឋដ៏ រឹងមាំ ដោយគ្រាន់តែចុច ប៉ូតុងមួយនោះ។ ក្រោយពីចុចប៉ូតុង ទីតាំងដែលធ្លាប់ជាកន្លែងអាងហែលទឹក អាចក្លាយជាទៅ ជាកន្លែងដែលអាចរាំ លេងកំសាន្ដ ហាត់ប្រាណ ឬអាចទៅជាកន្លែងអ្វីមួយដែលអ្នក ប្រាថ្នានឹងធ្វើ។
គួរបញ្ជាក់ថា Guncast ដែលជាក្រុមហ៊ុនមួយរបស់អង់គ្លេស គឺជាអ្នកដែលមានគំនិត ក្នុងការធ្វើអាងហែលទឹកបែបនេះ ដែលសម្រាប់តម្រូវទីផ្សារនៃអចលនទ្រព្យ ដែលមានទំហំតូច ដូចជា នៅក្នុងទីក្រុងឡុង ឬញូយ៉កនោះ។
យ៉ាងណាមិញ ទឹកនៅតែមាននៅក្នុងអាងទឹក និងវា បន្តសាយភាយតាមរយៈប្រព័ន្ធសំរាប់បន្សុទ្ធ នៅពេលដែល ឥដ្ឋត្រូវបានឡើងមកដល់ ជាន់ខាងលើ ស្មើរនឹងដីនោះ ហើយជាធម្មតាវាចំណាយ ពេលប្រហែល 15 នាទី។
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: