លោក សម រង្ស៊ី ប្រកាសធ្វើ សមាជមហាជន នៅទីស្នាក់ការ ព្រោះមិនចង់ប្រឈម ជាមួយសមត្ថកិច្ច
ភ្នំពេញ៖ ទីបំផុតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានសម្រេចធ្វើសមាជមហាជនរបស់ខ្លួន នៅទី ស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មិនបង្ខំចិត្តធ្វើនៅសួនច្បារ វត្តបទុមវតីតាមការចង់បានរបស់ខ្លួនឡើយ ព្រោះមិនចង់ប្រឈមមុខជាមួយសមត្ថកិច្ច។
លោក សម រង្ស៊ី ក្នុងពិធីបង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះ បានប្រកាសប្រាប់ទៅក្រុមអ្នកគាំទ្រ និងសកម្មជន របស់ខ្លួន ឲ្យទូរស័ព្ទបងប្អូន មិត្តភក្តិ និងសាច់ញាតិទៅចូលរួមធ្វើសមាជមហាជននៅទីស្នាក់កណ្តាលគណបក្ស សង្រ្គោះជាតិ នារសៀលថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០១៤នេះ។
បន្ទាប់ពីបញ្ចប់ពិធីបង្សុកូលដល់ជនរងគ្រោះ លោក សម រង្ស៊ី លោក កឹម សុខា ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សសង្រ្គោះជាតិ រួមទាំងអ្នកគាំទ្រផងនោះ នៅវេលាម៉ោង១១ព្រឹកថ្ងៃដដែលនេះ បាននាំគ្នាចាកចេញពី សួនច្បារវត្តបទុមវតី និងធ្វើដំណើរឆ្ពោះទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ដើម្បីជួបជុំធ្វើសមាជមហាជន។
តាមការជូនដំណឹងរបស់គណបក្សសង្រ្គោះជាតិ សមាជមហាជនធ្វើឡើងក្នុងគោលបំណង បូកសរុបលទ្ធផល នៃ ការអនុវត្តសេចក្តីសម្រេចសមាជមហាជនលើកដំបូងរបស់គណបក្ស កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ កន្លង ទៅ។ សមាជមហាជននេះ ក៏ធ្វើឡើងដើម្បីបញ្ជាក់ពីគោលជំហរ និងលទ្ធផល នៃកិច្ចចរចារវាងគណបក្សសង្រ្គោះ ជាតិ និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងសុំមតិយោបល់ពីប្រជាពលរដ្ឋ ដើម្បីឲ្យគណបក្សសង្រ្គោះជាតិ អនុវត្ត ការងារបន្តទៀត៕
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: