ការ​បំពុល​បរិយាកាស​នៅ​ទីក្រុង​ប៉េកាំង​ឈាន​ដល់​កម្រិត​គួរ ​អោយ​ព្រួយបារម្ភ​

0

ការ​បំពុល​បរិ​កាស​នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន បាន​ឡើង​ដល់​កម្រិត​មួយ​គួរ​អោយ​ព្រួយបារម្ភ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​បញ្ហា​សុខភាព​របស់​ពួកគេ ។​
​ សន្ទស្សន៍​គុណភាព​ខ្យល់ ឬ​ហៅ​កាត់​ថា AQI​ដែល​វាស់​កម្រិត​ជាតិ​ពុល​ក្នុង​ខ្យល់ បូករួម​ទាំង​កាបូន ឌីអុកស៊ីត ដែរ​នោះ​បាន​ឡើង​ដល់​កម្រិត​៤០០ ដែល​កម្រិត​ធម្មតា​មាន​ត្រឹមតែ​៣០០​ប៉ុណ្ណោះ​នៅក្នុង​ទីក្រុង​ប៉េកាំង ។​ ប្រជាពលរដ្ឋ​ប៉េកាំង​ភាគច្រើន​បាន​នាំ​គ្នា​ពាក់​ម៉ាស​ការពារ ខណៈ​ដែល​កម្រិត​បំពុលបរិយាកាស បាន​ឡើង​ដល់​កំពូល​កាលពី​រសៀល​ថ្ងៃនេះ ។​
​ អ្នកស្រី​តាង ជីន អាយុ​៤០​ឆ្នាំ​បាន​អោយ​ដឹង​ថា អ្នកស្រី​មាន​អារម្មណ៍​មិន​ស្រួល​សោះ បើ​ទោះជា​ពាក់​ម៉ាស់​ការពារ​ក៏ដោយ ។ អ្នកស្រី​បន្ត​ទៀត​ថា ពេល​អ្នកស្រី​ឃើញ​អាកាសធាតុ​អាក្រក់​បែបនេះ​អ្នកស្រី​ព្រួយបារម្ភ​ណាស់ ហើយ​វា​បាន​ប៉​ពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​អ្នកស្រី តែ​អ្នកស្រី​មិនដឹង​ធ្វើ​យ៉ាងណា​ទេ ហើយក៏​មិនដែល​ជួបប្រទះ​អាកាសធាតុ​អាប់អួរ​បែប​ហ្នឹង​ទេ​។​
​ដោយឡែក លោក​លីវ ចៀន ដែល​ជា​បុគ្គលិក​បម្រើការ​ក្នុង​ការិយាល័យ បាន​ឲ្យ​ដឹង​ដែរ​ថា វា​ពិបាក​ឲ្យ​គេ​ជឿ​ណាស់​ថា មាន​ធូលី​ច្រើន​បែប​ណា​នៅ​ទីក្រុង​ប៉េកាំង​។
អ្នក​ប្រហែលជា​មិន​ជឿ ប្រសិនបើ​មិន​រស់នៅ​ក្នុង​ទីក្រុង​ប៉េកាំង តែ​ជាក់ស្តែង​ណាស់​ថា ធូលី​នៅ​ទីនេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ៕
សារ៉ាត់
tithya-28-b-full

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top