ឪពុកតារាចម្រៀង ថៃកូនកាត់ អង់គ្លេសដ៏ល្បី បានស្លាប់ដោយ សារជំងឺមហារីកខួរក្បាល ក្នុងវ័យ ៦១ឆ្នាំ
ថៃ៖ នាង Katreeya English ដែលជាតារាសម្ដែង តារាម៉ូដែល និងជាតារាចម្រៀងថៃកូនកាត់ អង់គ្លេស វ័យ ៣៧ ឆ្នាំ ត្រូវបានឲ្យដឹងថា ឪពុកនាងបានស្លាប់ហើយ កាលពីពេលថ្មីៗនេះ ដោយសារតែជំងឺមហារីកខួរក្បាល។
តាមប្រភពព័ត៌មានរបស់ ប្រទេសថៃ បានឲ្យដឹងថា លោក David Christopher English បានលាចាកលោក ក្នុងវ័យ ៦១ឆ្នាំ ជាមួយនឹង ជំងឺមហារីកខួរក្បាល បន្ទាប់ពី ធ្វើការព្យាបាលអស់២ឆ្នាំ។ គួរបញ្ជាក់ថា ឪពុករបស់នាង បានទទួលការព្យាបាល និងស្គែនមើលខួរក្បាល ជារៀងរាល់បីខែម្ដង ដែលមានសភាពធូរស្រាលបន្ដិចទៅហើយ តែមកដល់ពេលថ្មីៗនេះ មហារីកនេះបែរជាវិលមករកសភាពដើម និងកាន់តែរីកធំជាងមុនបន្ថែមទៀត។ ដោយសារតែសភាពបែបនេះ បានធ្វើឲ្យប៉ះពាល់ ទៅដល់ពោះវៀនធំ និងរឹតតែធ្វើឲ្យ ខ្លួនប្រាណរបស់គាត់កាន់តែចុះខ្សោយ និងធ្វើឲ្យសន្លប់អស់ជាច្រើនថ្ងៃ ដែលចុងក្រោយនេះ ក៏ស្លាប់តែម្ដង។
សម្រាប់សាកសពរបស់ឪពុកនាង គឺតំកល់នៅ ឯវត្ដ Kraisri temple ដើម្បីរៀបចំចាត់ចែងទៅតាមនោះ។ ជាក់ស្ដែងណាស់ រូបភាពជាច្រើន នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមនានា គេតែងតែឃើញនាង ទៅមើល ថែឪពុកនាងនៅក្នុងបន្ទប់មន្ទីរពេទ្យ កាលពីគាត់នៅរស់ ដែលមើលទៅហាក់ដូចជា មានសុភមង្គលជាខ្លាំង។
សូមឲ្យឪពុករបស់នាង ទៅកាន់សុគតិភព៕
ខាងក្រោមនេះគឺជារូបភាព ដែលនាងនៅមើលថែ ឪពុកនៅក្នុងមន្ទីរពេទ្យ កាលពីគាត់នៅរស់
ប្រភពពី បរទេស
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: