លោកសម រង្ស៊ីបដិសេធទំនាក់ទំនង រវាងឪពុកលោកនិងស្រីក្នុងបេះដូងប៉ុលពត
ភ្នំពេញ: ប្រធានគណបក្សប្រឆាំង លោកសម រង្ស៊ី បានបដិសេធថា ស្រីកំណាន់ម្នាក់របស់ឪពុកលោក ដែលពេលនោះកំពុងធ្វើជាឯក អគ្គរាជទូតម្ពុជាប្រចាំប្រទេសអង់គ្លេស គឺ ជាស្រីរបស់ប៉ុលពត។ នេះបើយោងតាម ទស្សនាវដ្តីអង់គ្លេស New Statesman។
New Statesman បានរាយការណ៍ ពីថ្ងៃសុក្រថា ស្នេហាត្រីកោណ រវាងប៉ុលពត និង លោកសម សារី ជាមួយអតីតរាជនីសម្រស់ (Beauty Queen)របស់កម្ពុជា គឺជាការផ្តោតសំខាន់របស់ប្រលោមលោកថ្មីមួយ ដែលសរសេរដោយ លោក Peter Froberg Idling ដែលជាអ្នកនិពន្នរឿង “ស្នាម ញញឹមរបស់ប៉ុលពត (Pol Pot’s Smile)” បោះពុម្ភ ក្នុងឆ្នាំ២០០៦។
ដោយសរសេរ នៅក្នុងទស្សនាវដ្ឋី New Statesman អ្នកនិពន្វ ជនជាតិស៊ុយអ៊ែតរូបនោះ បាននិយាយថា អតីតទីប្រឹក្សារបស់ប៉ុលពត គឺលោកគេង វ៉ាន់សាក់ “បានប្រាប់ ខ្ញុំថាគាត់ ជឿថា ជនបដិវត្តន៍(ប៉ុលពត) បានទទួលរង ការឈឺចាប់ ពីការខូចចិត្ត”។
“ដោយយោងតាម លោកគេង វ៉ាន់សាក់ ក្នុង ឆ្នាំ ១៩៤៩ ប៉ុលពត ជាប់ចិត្តស្នេហាជាមួយ ព្រះអង្គម្ចាស់ក្សត្រី ស៊ុន ម៉ាលី។ ប្រហែល ប្រាំឆ្នាំក្រោយមកនាង បានចាកចេញពីគាត់ ទៅនៅជាមួយ លោកសម សារី ដែលជាឪពុកបង្កើត របស់ លោកសម រង្ស៊ី។
អាណតិ្តរបស់លោកសម សារី ជាឯកអគ្គរាជទូត ត្រូវបានកាត់បន្ថយឪ្យមកនៅរយ: ពេល ខ្លីក្នុងឆ្នាំ១៩៥៨ បន្ទាប់ពីលោកបាន ទទួល ស្គាល់ថា ” លោកបានវាយ” ស្ត្រីម្នាក់ក្នុងចំណោមរាជនីពីរនាក់ដែលលោកបាននាំយកមកពីប្រទេសកម្ពុជា។
ក្នុងជីវប្រវត្តិ បោះពុម្ពផ្សាយកាលពីឆ្នាំមុន លោកសមរង្ស៊ី បានឱ្យដឹងថា អាណតិ្តជាឯកអគ្គរាជទូតរបស់ឪពុករបស់គាត់ ត្រូវបាន “ផ្អាក” នៅពេលដែលស្រីកំណាន់របស់ឪពុកលោកម្នាក់ ឈ្មោះ អ៊ីវ អេង សេង ដែលក៍ជាអ្នកបង្រៀននៅក្នុងផ្ទះ ហើយរស់នៅជាមួយនឹងលោកផងនោះ ត្រូវបានគេ បញ្ជូនទៅមន្ទីរពេទ្យ ទីក្រុងឡុងដ៍ បន្ទាប់ពី ត្រូវបាន គេវាយដំ។
មេដឹកនាំ បក្សប្រឆាំង បានឱ្យដឹងថា ឪពុក របស់គាត់ “បានទទួលយក ការទទួលខុសត្រូវសាធារណៈសម្រាប់ ឧបទ្ទវហេតុនេះ” ប៉ុន្តែការពិត ម្តាយរបស់គាត់ទេ ដែលជា អ្នក បង្កការវាយដំនេះ។
លោក Peter Froberg Idling បាន បន្តទៀតថា នៅ ពេលលោក ជួប លោកសម រង្សី គាត់បានបដិសេធថា លោកស្រី អ៊ីវ អេង សេងធ្លាប់ចូលរួមប្រកួតសម្រស់ ឬក៍ត្រូវគេហៅថា ស៊ុន ម៉ាលី។
លោក Peter Froberg Idling និយាយថា ក្រោយមក គាត់បានទទួលព័ត៌មាន អំពីស្ត្រីម្នាក់ផ្សេងទៀត ដែលមានឈ្មោះ ស៊ុនម៉ាលី ដែលបានអមដំណើរ ឪពុករបស់ លោកសមរង្ស៊ី ទៅកាន់ ទី ក្រុងឡុងដ៍ ។
Peter Froberg Idling បន្តដូច្នេះថា “ខ្ញុំ បានចាប់ផ្តើមចោទសួរ ជុំវិញបញ្ហានេះ ហើយជាថ្មីម្តងទៀត ខ្ញុំលេចចេញគំនិតជម្រះព័ត៌មានដែលច្របូកច្របល់និងផ្ទុយគ្នា”។
“ខ្ញុំ បានបញ្ចប់ ការសរសេរសៀវភៅរបស់ខ្ញុំ និងបានបោះបង់ការស្វែងរក នៅពេលដែល បានលេខទូរស័ព្ទស្រីម្នាក់ ដែលខ្ញុំជឿជាក់យ៉ាងខ្លាំងថាជាម្ចាស់អចលនវត្ថុម្នាក់វ័យ ៧៥ឆ្នាំ នៅក្នុងរដ្ឋ Texasជា អ្នកស្រី ជាស៊ុន ម៉ាលី។ ប៉ុន្តែខ្ញុំបានដឹងជាស្រេចហើយថា នៅពេលដែលខ្ញុំចុចទូរស័ព្ទទៅ នឹងគ្មានអ្នកណាម្នាក់លើកទូរស័ព្ទនោះទេ៕R/c
ទស្សនាវដ្តីអង់គ្លេស The New Statesman ចាប់អារម្មណ៍នឹងស្នេហាត្រីកោណរវាងឪពុកលោក សម រង្ស៊ីគឺលោកសម សារី និងលោកប៉ុលពត។ លោក សម រង្ស៊ីបានបដិសេធទំនាក់ទំនងនេះ
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: