ធ្លាប់ឮទេ? ដោះលែងចេញ ពីគុកវិញដោយសារ តែក្នុងគុក គ្មានគ្រែ ធំអោយខ្លួនដេក!
អង់គ្លេស៖ បុរសជាឧក្រិដ្ឋជនម្នាក់ ដែលមានកម្ពស់២.១៨ម ត្រូវបានដោះលែង អោយមានសេរីភាព ពីមន្ទីរឃុំឃាំងព្រោះថា នៅក្នុងគុក មិនមានគ្រែណាដែល មានទំហំធំសម្រាប់ រូបគាត់ដេកបាននោះទេ។
គួរបញ្ជាក់ផងដែរថា បុរសម្នាក់នោះឈ្មោះថា Jude Medcalf ជាប់ទោសដោយសារ តែគេបានប្រើប្រាស់កាំភ្លើង ប្រភេទ BB gun បាញ់ទម្លុះកញ្ចក់ផ្ទះរបស់ ស្រ្តីម្នាក់ព្រមទាំងបាន លួចយកកាដូ នៃថ្ងៃបុណ្យគ្រិស្តម៉ាស (Christmas) និងប្រាក់របស់ បុគ្គលិកការងារនៃ ក្រុមហ៊ុន NHS ដែលទុកនៅក្នុងផ្ទះនោះ ក្រោយមករូបគេក៏ ត្រូវបានចាប់ខ្លួនបន្ទាប់ ពីបានលួចយក អាហារមួយចំនួន ចេញពីហាងស្រាមួយកន្លែង ទៀតផង។
យ៉ាងណាមិញ លោក William Parkhill ដែលជាមេធាវី ការពារចុងចោទ បានប្រាប់តុលាការ Exeter crown court ថាកូនក្តីរបស់គេ បានចំណាយពេល៧៥ថ្ងៃរួចទៅហើយ ដើម្បីទទួលទោសនៅក្នុងគុក ដែលទីនោះគ្រែព្រមទាំងឯកសណ្ឋាន មិនធំល្មមនឹងរូបគេឡើយ។
ដូច្នេះរូបលោក បានស្នើអោយតុលាការ សម្រេចដោះលែងកូនក្តី របស់លោកដោយ សំអាងលើហេតុផលថា មិនមានសំភារៈប្រើប្រាស់ ត្រឹមត្រូវអំឡុងពេល ទទួលទោសកំហុស ជាហេតុធ្វើអោយប៉ះពាល់ ដល់ផ្លូវអារម្មណ៍របស់ កូនក្តីលោក។
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: