មានដឹងថា តើបេក្ខភាពជា នាយកប្រតិបត្តិ ដ៏ល្អបំផុត លើពិភពលោក បានទៅលើ អ្នកណាខ្លះទេ?

0

យោងតាមរបាយការណ៍ របស់ទស្សនាវដ្តី Barron’s ដែលជាទស្សនាវដ្តីផ្នែក ហរិញ្ញវត្ថុដ៏ល្បីរបស់ សហរដ្ឋអាមេរិក បានបង្ហាញពីបេក្ខភាព នាយកប្រតិបត្តិដែលល្អ ជាងគេបំផុតទាំង៣០ ក្នុងពិភពលោក។ ហើយដែលតំណែងលេខមួយ បានទៅលើលោក Richard Anderson ដែលជានាយកប្រតិបត្តិ របស់ក្រុមហ៊ុនអាកាសចរណ៍ Delta បន្ទាប់មកគឺលោក Bernard Arnault របស់ក្រុមហ៊ុន LVMH និងលោក Jeff Bezos របស់ក្រុមហ៊ុន Amazon។

ចំណែកឯនាយកប្រតិបត្តិ ពីររូបផ្សេងទៀត គឺលោក Ma Huateng នៃក្រុមហ៊ុន Tencent និងលោក Yang Yuanqing របស់ក្រុមហ៊ុន Lenovo ក៏បានជាប់ជា បេក្ខភាពក្នុងចំណោម ៣០នាក់នោះផងដែរ ដែលលោក Ma ជាប់លេខ១៣ និងលោក Yang ជាប់លេខ២៩។

បេក្ខភាពនៃនាយកប្រតិបត្តិ ទាំង៣០នាក់នេះ សុទ្ធសឹងតែជា អ្នកដឹកនាំដែលមាន ការយល់ដឹងនិងមាន ការដឹកនាំផ្នែកហិរញ្ញវត្ថុ យ៉ាងអស្ចារ្យ ដែលមាន សមត្ថភាពក្នុងការ នាំមុខលើដៃគូប្រកួតប្រជែង របស់ពួកគេព្រមទាំង ចេះលើកទឹកចិត្តបុគ្គលិក និងធ្វើអោយផលិតផល នៃក្រុមហ៊ុនរបស់ខ្លួន កាន់តែប្រសើរសម្រាប់ អតិថិជននិងទីផ្សារនានា។

ខាងក្រោមនេះ គឺជាបេក្ខភាពទាំង ១០រូបរបស់ ទស្សនាវដ្តី Barron’s ៖

១០.លោក Hugh Grant


ប្រទេស៖ អង់គ្លេស

ក្រុមហ៊ុន៖ Monsanto

ចាប់ផ្តើមធ្វើការ តាំងពីឆ្នាំ ២០០៣

៩.លោក Laurence Fink


ប្រទេស៖ អាមេរិក

ក្រុមហ៊ុន៖ BlackRock

ចាប់ផ្តើមធ្វើការ តាំងពីឆ្នាំ ១៩៨៨

៨.លោក Mark Donegan


ប្រទេស៖ អាមេរិក

ក្រុមហ៊ុន៖ Precision Castparts

ចាប់ផ្តើមធ្វើការ តាំងពីឆ្នាំ ២០០២

៧.លោក Jamie Dimon


ប្រទេស៖ អាមេរិក

ក្រុមហ៊ុន៖ JPMorgan Chase & Co

ចាប់ផ្តើមធ្វើការ តាំងពីឆ្នាំ ២០០៦

៦.លោក David Cote


ប្រទេស៖ អាមេរិក

ក្រុមហ៊ុន៖ Honeywell International

ចាប់ផ្តើមធ្វើការ តាំងពីឆ្នាំ ២០០២

៥.លោក Warren Buffett


ប្រទេស៖ អាមេរិក

ក្រុមហ៊ុន៖ Berkshire Hathaway

ចាប់ផ្តើមធ្វើការ តាំងពីឆ្នាំ ១៩៦៥

៤.លោក Carlos Brito


ប្រទេស៖ ប្រេស៊ីល

ក្រុមហ៊ុន៖ Anheuser-Busch InBev

ចាប់ផ្តើមធ្វើការ តាំងពីឆ្នាំ ២០០៥

៣.លោក Jeff Bezos


ប្រទេស៖ អាមេរិក

ក្រុមហ៊ុន៖ Amazon

ចាប់ផ្តើមធ្វើការ តាំងពីឆ្នាំ ១៩៩៤

២.លោក Bernard Arnault


ប្រទេស៖ បារាំង

ក្រុមហ៊ុន៖ LVMH

ចាប់ផ្តើមធ្វើការ តាំងពីឆ្នាំ ១៩៨៩

១.លោក Richard Anderson


ប្រទេស៖ អាមេរិក

ក្រុមហ៊ុន៖ Delta Air Lines

ចាប់ផ្តើមធ្វើការ តាំងពីឆ្នាំ ២០០៧



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top