ហួសចិត្ត ! គ្រាន់តែកោរសក់ ក៏ត្រូវគេបណ្តេញចេញពីសាលាដែរ

0

អាមេរិក៖ ក្មេងស្រីឈ្មោះ Kamryn Renfro មានអាយុ ៩ ឆ្នាំត្រូវបានបណ្តេញ ចេញពីសាលាក្រោយពេល ដែលនាងបានកោរសក់។នាងត្រូវបានចោទប្រកាន់ ពីបទបំពានលើគោលការណ៍ របស់សាលា។

ទោះជាត្រូវបានគេចោទ ប្រកាន់យ៉ាងនេះក្តី ក្មេងស្រីមួយរូបនេះ សុខចិត្តកោរសក់របស់ខ្លួន ដើម្បីជួយដល់មិត្តភក្តិ របស់នាងឈ្មោះ Delany អាយុ ១១ ឆ្នាំ ដែលមានជំងឺមហារីក។

ហេតុការណ៏នេះបានកើតឡើងនៅក្នុងសាលា Caprock ក្នុងរដ្ឋ Colorado។ Kamryn គ្រាន់តែមិនចង់អោយមិត្តភក្តិ របស់ខ្លួនដែលបានកោរសក់ ដោយសាជំងឺមហារីកនោះ មានអារម្មណ៍ថា មានតែខ្លួនឯង ដែលចំលែកខុសគេនៅក្នុងសាលា ដូច្នេះហើយ បានជានាងកោរសក់ដែរ។

បន្ទាប់ពីនាង បានកោរសក់រួច ថ្ងៃច័ន្ទ នាងក៏បានទៅសាលារៀនជាធម្មតា ប៉ុន្តែនឹកស្មានមិនដល់ នាងត្រូវបានបណ្តេញចេញ ពីសាលា នេះបើយោងតាម ប្រភពព័ត៌មាន NewChannnel5 ។

ចំនែកឯម្តាយរបស់ Delany បាននិយាយថានាង មិននឹកស្មានថាការកោរសក់ គឺជារឿងដែលខុសវិន័យ នៅក្នុងសាលានោះទេ។ យ៉ាងណាវិញ សាលា Caprock បាននិយាយថា សាលាមានគោលវិន័យ ត្រឹមត្រូវដើម្បីលើកស្ទួយ សុវត្ថិភាព និង សន្តិសុខនៅក្នុង បរិវេណសាលា។ ហើយនាយកសាលា Catherine Norton Breman ថាការការសក់ មិនត្រូវអនុញ្ញត នៅក្នុងសាលាឡើយ ប៉ុន្តែក៏អាចមានករណឺ លើកលែងផងដែរ។

ចំនែកឯ Delany មានការអន់ចិត្តដោយនាង បាននិយាយថាមិត្តភក្តិ របស់នាង Kamryn មានការសប្បាយចិត្ត យ៉ាងខ្លាំង ដែលនាងបាន កោរសក់ដើម្បី មិត្តភក្តិរបស់ខ្លួន ប៉ុន្តែការកោរសក់របស់ Kamryn ត្រូវបានជំទាស់ដោយសាលាទៅវិញ ។

ម្តាយរបស់ Kamryn បានប្រាប់អ្នកសារព័ត៌មានថា ខាងសាលាបាន អនុញ្ញាតអោយនាង ចូលរៀនវិញហើយ កាលពីថ្ងៃអង្គារ កន្លងទៅនេះ បន្ទាប់ពីសាលាបាន បើកការពិភាក្សារួចមក៕


គ្រាន់តែជារូបតំណាង

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top