ហួសចិត្ត! គ្រូបង្រៀនស្រី អង្គុយលើភ្លៅ សិស្សប្រុស នៅក្នុងថ្នាក់រៀន (មានវីដេអូ)
អាមេរិក៖ ពិតជាគួរឲ្យអាម៉ាស់ ដែលខ្លួនជាគ្រូបង្រៀនមួយរូប តែបែរជា ទៅអង្គុយលើភ្លៅសិស្សប្រុស ហើយឲ្យគេទះគូទថែមទៀតផង។
គ្រូស្រី អាយុ៤៣ឆ្នាំម្នាក់ ដែលគ្មានសីលធម៌ជាគ្រូបង្រៀន ត្រូវបានសិស្សក្នុងថ្នាក់ឃើញ និងរាយការណ៍ថា បានអង្គុយនៅលើភ្លៅ សិស្សប្រុសអាយុ១៥ឆ្នាំ រៀនថ្នាក់ទី៨ ដែលពួកគេទាំង២នាក់ បានបង្ហាញនូវភាពស្និទ្ធស្នាល លើសពីគ្រូនឹងសិស្ស នៅក្នុងថ្នាក់រៀន ដោយគ្មានការអៀនខ្មាស់។
ជាមួយគ្នានេះដែរ សិស្សប្រុសនោះ ក៏បានសារភាពថា គ្រូរបស់គេពិតជា បានធ្វើការរួមភេទដោយមាត់ជាមួយ រូបគេពិតមែន ហើយពួកគេបានស្គាល់គ្នា តាំងពីគេរៀនថ្នាក់ទី៦ម្ល៉េះ។
យ៉ាងណាមិញ គ្រូបង្រៀនឈ្មោះ Corrie Anne Long អាយុ៤៣ឆ្នាំ បង្រៀននៅសាលាមួយ មិនបានបញ្ជាក់ឈ្មោះ ដែលស្ថិតនៅ ទីក្រុង Houston រដ្ឋTexas ត្រូវបានចាប់ខ្លួនពីបទ មានទំនាក់ទំនងផ្លូវភេទ ជាមួយនឹងសិស្សប្រុស មិនទាន់គ្រប់អាយុ។ ចំនែកឯខាងសាលា វិញក៏បានប្រាប់ផងដែរថា គ្រូបង្រៀនម្នាក់នោះ ត្រូវបានសាលាបញ្ឈប់ ស្របពេលដែល គាត់ត្រូវបានចាប់ខ្លួនផងដែរ។
ទោះជាយ៉ាងណា គ្រូបង្រៀនរូបនោះ ត្រូវបានគេឲ្យចាក់ចេញ និងមិនអនុញ្ញាត ឲ្យនៅក្នុងបរិវេណសាលា នៅពេលដែលគេ កំពុងតែស៊ើបអង្កេតនោះទេ ហើយតម្រូវឲ្យបង់ប្រាក់ធានាចំនួន ៣០,០០០ដុល្លារផងដែរ។
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: