គន្លឹះសាមញ្ញមួយចំនួន អាចធ្វើអោយមិត្តស្រី របស់អ្នក សប្បាយចិត្ត
ថ្ងៃនេះខ្មែរឡូត សូមនាំអារម្មណ៍ បងប្អូនប្រិយមិត្តទាំងអស់ អោយបានយល់ដឹងនូវ វិធីសាមញ្ញ មួយចំនួន ដែលទទួលបានផល ជាទីគាប់ចិត្តក្នុងការលួងលោម អោយមិត្តស្រីរបស់អ្នក សប្បាយរីករាយ។
ទី១៖ និយាយសរសើរនាង។ ពាក្យសរសើរ នៅចំពោះមុខគេឯង ឬ នៅតែពីរនាក់ក៏ដោយ ក៏អាចធ្វើអោយនាងសប្បាយចិត្តដែរ។ តែសូមប្រយ័ត្នក្នុងការសរសើរ បញ្ជោរខ្លាំងហួសពេក ក៏វាមិនល្អដែរ។
ទី២៖ ធ្វើអោយនាងភ្ញាក់ផ្អើល ម្ដងម្កាល តែកុំប្រចាំពេក។ អ្នកអាចជូនជាកាដូ អាចជាខោអាវដែលនាងស្រឡាញ់ ផ្កាស្រស់ ឬ ស្ករគ្រាប់ ការ៉េម ដែលនាងចូលចិត្ត ឬ របស់បន្តិចបន្តួច ដោយមិនចាំបាច់ តែរបស់មានតំលៃ ឬ ចាំតែជូននាងក្នុងថ្ងៃ កំនើតនោះឡើយ។ ថ្ងៃធម្មតាក៏អាចក្លាយជាថ្ងៃពិសេសបានដែរ។
ទី៣៖ កុំស្រែកដាក់គ្នាទៅវិញទៅមក ក្នុងពេលដែលមានជំលោះ ព្រោះពេលដែលអ្នក ស្រែក ឬនិយាយខ្លាំងៗ អាចធ្វើអោយមិត្តស្រីរបស់អ្នក មានអារម្មណ៍ភ័យខ្លាច ដក់ជាប់រហូត។ ព្យាយាមធ្វើចិត្តអោយត្រជាក់ទាំងសងខាង។
ទី៤៖ ជួយយកអាសារនាង និង ជួយនាងអោយអស់ពីលទ្ធភាព តាមដែលអាចធ្វើបាន។ ធម្មតាដូចជា ពេលនាងចំអិនម្ហូបអាហារ ឬ ក៏លាងសម្អាតចានផ្សេងៗ អ្នកអាច ចូលទៅជួយ តែមិត្តស្រីរបស់អ្នកភាគច្រើន ប្រាកដជានិយាយថា មិនអីទេ ព្រោះនេះជាភារកិច្ចនារីៗ (ក្នុងចិត្តនាង អ្នកជាបុរសដ៏ទន់ភ្លន់រួចបាត់ទៅហើយ)។
ទី៥៖ មានទំនាក់ទំនងល្អជាមួយនឹង គ្រួសារ បងប្អូនរបស់ មិត្តស្រីអ្នក នោះអាចធ្វើអោយនាងសប្បាយចិត្ត និង មានមោទនភាពចំពោះអ្នក។
ទី៦៖ យកចិត្តទុកដាក់ចំពោះនាង និង ថ្ងៃពិសេស របស់អ្នកទាំងពីរ ដូចជាថ្ងៃខួបកំណើត ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ នារីៗតែងតែត្រូវការ ការយកចិត្តទុកដាក់លើរឿងទាំងនោះ។
ទី៧៖ និយាយថា អ្នកស្រឡាញ់នាង អោយបានញឹកញាប់ ព្រោះពាក្យនេះ មិនត្រូវការ ការពន្យល់អោយបានក្បោះក្បាយនោះទេ ពួកប្រុសៗយើងគួរតែ យល់ច្បាស់ហើយ។
ទាំងអស់នេះ គ្រាន់តែជា ចំនុចល្អៗក្នុងការធ្វើអោយមិត្តស្រីអ្នកសប្បាយចិត្ត តែអនុវត្តផ្ទាល់ គឺជាអ្នក។
ប្រភព៖ ឡាយស្ទាយ៍
ដោយ ជាតា
ខ្មែរឡូត
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: