តារាស្រីសឹង្ហបុរី វ័យជ្រេបន្ដិច រំភើបដល់ស្រក់ទឹកភ្នែក ពេលមិត្ដប្រុសសុំភ្ជាប់ពាក្យ មុខមហាជន

0

សឹង្ហបុរី៖ តារាសម្ដែងស្រីដែលមានកេរ្ដិ៍គួរសម នៅក្នុងវិស័យសិល្បះសឹង្ហបុរី គឺ Yvonne Lim អាយុ ៣៧ឆ្នាំ ទើបតែធ្វើការភ្ជាប់ពាក្យជាមួយនឹង មិត្ដប្រុស ដែលជាអតីតសមាជិកក្រុម boyband តៃវ៉ាន់ គឺ Alex Tien អាយុ ៣៤ឆ្នាំ។

តាមរយៈបាយការណ៍នៅក្នុង អេស៊ាវ័ន បានឲ្យដឹងថា ការភ្ជាប់ពាក្យរបស់អ្នកទាំងពីរ គឺប្រព្រឹត្ដទៅ យ៉ាងភ្ញាក់ផ្អើល ខណៈពេលដែល តារាសម្ដែងស្រីនេះ កំពុងតែថតរូប ឲ្យទស្សនាវដ្ដី Nuyou ក្នុងសឹង្ហបុរី កាលពីដើមខែនេះ។ នៅក្នុងចន្លោះពេលដែល តារាស្រីនេះកំពុងតែថតរូប Tien បានលុតជង្គង់ចុះ និងទាញយកចិញ្ចៀនពេជ្រ ដែលជាចិញ្ចៀនភ្ជាប់ពាក្យ មកខាងក្រៅ ដែលភ្លាមៗនោះ ពិតជាធ្វើឲ្យ នាងរំភើប រហូតដល់ស្រក់ទឹកភ្នែក។

ជួបជាមួយនឹង សម្ដីរបស់តារាស្រីនេះ បានឲ្យដឹងថា នាងពិតជាមិនដឹងថា នឹងឆ្លើយតបនឹង មិត្ដប្រុសដោយរបៀបណានោះទេ ដែលភ្លាមៗបែរជាមានការ ស្នើរសុំបែបនេះ។ នាងពិតជា មិនដែលរំពឹងទុកថានឹងមាន រឿងបែបនេះនោះទេ ហើយនាងពិតជាមាន អារម្មណ៍ខ្មាស់អៀន ទៅលើការស្នើរសុំចំពោះមុខ សាធារណៈជន ដោយសារតែនាងជាមនុស្ស ដែលមានភាពអៀនប្រៀនច្រើន។ តែទោះជាយ៉ាងណា នាងមានអារម្មណ៍ពិតជាសប្បាយរីករាយ និងរហូតដល់ថ្នាក់ស្រក់ទឹកភ្នែកផងដែរ និងទទួលការយល់ព្រមផងដែរ។

ក្រឡេកមកមើលអតីតកាលនាង នាងក៏ធ្លាប់មានគូដណ្ដឹងដូចគ្នា តែបុរសនោះបែរជាលួចក្បត់នាង ដែលធ្វើឲ្យនាងខ្លាចរអាទៅនឹង ស្នេហាជាខ្លាំង តែនៅពេលមកជួបនឹង Tien ទើបធ្វើឲ្យនាង ចាប់ផ្ដើមមានជំនឿចិត្ដឡើងវិញ ទៅលើស្នេហា។

សូមជូនពរឲ្យអ្នកទាំងពីរ ឆាប់រៀបការនឹងគ្នា៕








ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top