អាកាសធាតុ អាក្រក់នៅតែបន្ត រារាំងការស្វែក រកយន្តហោះម៉ាឡេស៊ី
កង់ប៊ែរ៉ា, (ស៊ិនហួ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា នេះ ប្រតិបត្តិការរុករក ជើងហោះហើរ ម៉ាឡេស៊ី MH370 ដែលកំពុងបាត់ខ្លួន នៅមហាសមុទ្រឥណ្ឌា ភាគខាងត្បូងនោះ ត្រូវបានផ្អាក ជាបណ្តោះអាសន្ន សាជាថ្មី ដោយ សារតែអាកាសអាក្រក់ កាន់តែកើនឡើង។
អាជ្ញាធរ សុវត្ថិភាព នាវាចរណ៍អូស្ត្រាលី (AMSA) ដែលដឹកនាំការរុករកនេះ បាននិយាយថា យន្តហោះចម្បាំង ភាគច្រើនត្រូវបានបញ្ជាឲ្យចុះចត នៅទីក្រុងភើតវិញ ហើយនាវាជាច្រើន គ្រឿងទៀត ក៏បានចាកចេញពីតំបន់ ដែលកំពុងទទួលរងព្យុះភ្លៀងនោះដែរ។
គួរបញ្ជាក់ថា យន្តហោះយោធាចំនួន ៦គ្រឿងមកពី ៤ប្រទេស និង ៥គ្រឿងទៀតជារបស់ អាជ្ញាធរខាងលើ គ្រោង នឹងចេញប្រតិបត្តិការ រុករកនៅថ្ងៃព្រហស្បតិ៍ នេះបន្ទាប់ពីផ្អាកអស់ពីរ ថ្ងៃដោយសារអាកាសធាតុ មានព្យុះភ្លៀង និង រលកសមុទ្រខ្ពស់ រហូតដល់ទៅ ៤ម៉ែត្រ។
បើពិនិត្យមើលទៅក្តីសង្ឃឹម នៃការរុករកនោះ ហាក់បន្ថែមពន្លឺបន្តិចហើយ ក៏ព្រោះតែកាលពី ពេលថ្មីៗនេះ ផ្កាយ រណបបារាំង បានថតយករូបភាព នៃបំណែកចំនួនជាង ១២០ផ្នែក ស្ថិតនៅ ចម្ងាយ ២.៥០០ គីឡូម៉ែត្រ ភាគខាង លិច ទីក្រុងភើត របស់ប្រទេសអូស្ត្រាលី ត្រូវនឹងទីតាំង របស់ក្រុមរុករកអន្តរជាតិ កំណត់គោលដៅរួមគ្នានោះ ៕
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: