ផ្កាយរណបបារាំង ថតជាប់ វត្ថុ ចំនួន ១២២ ដុំ លើមហាសមុទ្រឥណ្ឌា អាចជាកំទេចកំទី យន្តហោះ Boeing 777 របស់ម៉ាឡេស៊ី
រូបភាពថ្មី ថតដោយផ្កាយរណប របស់ប្រទេសបារាំង បានថតជាប់ នូវវត្ថុចំនួន ១២២ នៅលើមហាសមុទ្រឥណ្ឌា ភាគខាងត្បូង ដែលទំនងអាចជាកំទេចកំទី របស់យន្តហោះ ដែលបានបាត់ កាលពីថ្ងៃទី ៨ មិនា ដោយមានមនុស្ស ចំនួន ២៣៩នាក់ នៅលើនោះ នេះបើតាមការឲ្យដឹង ពីមន្ត្រីម៉ាឡេស៊ី។
នៅពេលនេះ ការរុករក បានបង្រួមកាន់តែតូចទៅ មកសល់ត្រឹមតែ បវិវេណ ៤០០គីឡូម៉ែត្រការ៉េ ប៉ុណ្ណោះ ដែលជាទីតាំង មានការប្រទះឃើញ នូវកំទេចកំទី។
មន្ត្រីជាន់ខ្ពស់ របស់ម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃ ពុធ ម្សិលមិញនេះថា៖ រូបភាពដែលយើងមានទាំងប៉ុន្មាន ជាកត្តាជំរុញយ៉ាងសំខាន់ ក្នុងការស្វែងរក។ ចំពោះរូបភាពថ្មី ដែលបង្ហាញពីកំទេចកំទី ជាច្រើន នៅភាគខាងត្បូង មហាសមុទ្រឥណ្ឌានោះ ត្រូវបានថតដោយ ផ្កាយរណបរបស់បារាំង កាលពីថ្ងៃទី ២៣ មិនា កន្លងទៅនេះ។
ប្រភពបានឲ្យដឹងទៀតថា វាអាចជាបំណែកកំទេចកំទី របស់យន្តហោះ Boeing 777 ម៉ាឡេស៊ី ដែលបានបាត់នោះ ហើយដែលទីតាំងថតបាន ស្ថិតនៅតំបន់ដាច់ស្រយ៉ាលមួយ លើ មហាសមុទ្រឥណ្ឌា ភាគខាងត្បូង ដែលមានរយៈចម្ងាយ ២,៥០០គីឡូម៉ែត្រ ពីទីក្រុង Perth របស់ម៉ាឡេស៊ី។ ចំណែកឯវត្ថុទាំងនោះ ត្រូវបានគេជឿជាក់ថា ជាវត្ថុរឹង ដោយក្នុងនោះ អាចមានប្រវែង ចាប់ពី មួយម៉ែត្រ រហូតដល់ ២៣ម៉ែត្រ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមមើលរូបភាពខាងក្រោម៖
ប្រភព៖ ដេលីម៉េល
ដោយ សី
ខ្មែរឡូត
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: