តារាស្រីចិន នាង Cecilia Cheung ត្រូវគេបន្លំស្ទាបដើមទ្រូង នៅក្នុងរោងកុន
កាលពីពេលថ្មីៗនេះ តារាស្រីចិន នាង Cecilia Cheung បានបរិយាយ នៅក្នុងកម្មវិធីវិទ្យុមួយ ដោយនាងនិយាយថា នាងត្រូវបានគេបន្លំបៀតបៀនកេរ្តិ៍ខ្មាស់។
យោងតាមសារព័ត៌របស់ប្រទេសចិន បានឲ្យដឹងថា នាង Cecilia Cheung ត្រូវបានជនជាតិបរទេសម្នាក់ បន្លំស្ទាបដើមទ្រូងនាង ខណៈពួកគេកំពុងមានជំលោះ នៅក្នុងរឿងកុនមួយ។ នាង Cecilia Cheung តារាសម្តែងស្រី វ័យ៣៣ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា ខណៈពេលនាងយកទូរស័ព្ទមកដាក់ញ័រ (Silent) មុនពេលគេចាក់ខ្សែភាពយន្ត ស្រាប់តែមានបុរសជាជនបរទេសម្នាក់ ដែលអង្គុយក្បែរនាង បានចាប់ទាញនាង និងព្យាយាមលួចយកទូរស័ព្ទដៃ របស់នាងទៀតផង។
នាង Cecilia Cheung បាននិយាយថា «បុរសជនជាតិបរទេសរូបនោះ បានព្យាយាមលួចយក ទូរស័ព្ទដៃរបស់ខ្ញុំ ហើយបានស្រែកពាក្យអាសគ្រាម ជាភាសាអង់គ្លេស ដាក់ខ្ញុំទៀតផង។ ជាមួយគ្នានេះដែរ បុរសរូបនោះបានបន្លំ ដោយយកដៃមកស្ទាបអង្អែលដើមទ្រូងខ្ញុំ។ ភ្លាមៗនោះខ្ញុំក៏បានឲ្យគាត់សុំទោសខ្ញុំ ហើយខ្ញុំនឹងលើកលែងទោសឲ្យគាត់។ ប៉ុន្តែគាត់មិនបានសុំទោសខ្ញុំឡើយ ខ្ញុំក៏ទូរស័ព្ទប្តឹងប៉ូលីសតែម្តង។»
យ៉ាងណាមិញ នៅពេលដែលប៉ូលីសមកដល់ និងសួរដេញដោល បុរសជនជាតិបរទេសនោះបានបធិសេធ និងមិនទទួលស្គាល់ថា គាត់បានបៀតបៀនកេរ្តិ៍ខ្មាស់ ទៅលើនាង Cecilia Cheung ឡើយ ហើយថែមទាំងអះអាងទៀតថា នាង Cecilia Cheung បានយកទូរស័ព្ទដៃនាង មករុកលើផ្ទៃមុខគាត់ទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ ចុងក្រោយបុរសជនជាតិបរទេសរូបនោះ បានរអៀសខ្លួន និងដើរចូលទៅក្នុងបាត់ទៅ បន្ទាប់ពីប៉ូលីសបានសួរសាក្សី ដែលនៅកន្លែងកើតហេតុ ខណៈនាង Cecilia Cheung បាននិយាយថា នាងយល់ព្រមលើកលែងទោស ឲ្យបុរសជនជាតិបរទេសនោះ៕
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: