Check-In នៅក្នុង Facebook ដូចបើកដៃអោយ ចោរទៅគាស់ផ្ទះខ្លួន! (Video Inside)
អាមេរិក៖ ប៉ូលិសបាននិយាយថា នារីម្នាក់និងគ្រួសារ របស់នាងត្រូវបាន មិត្តភក្តិក្នុង Facebook របស់នាង បានលួចគាស់ផ្ទះ ក្រោយពេលដែលគេឃើញ នាងបង្ហាញនៅលើ Facebook ថានាងបានទៅឆ្ងាយ ក្នុងពេលវិស្សមកាល។
យ៉ាងណាមិញ នាង Stacey Grant បានទៅដើរលេង ជាមួយគ្រួសាររបស់នាង នៅឯ Las Vegas ហើយក្រោយមក ម្តាយរបស់នាង បានទទួលទូរស័ព្ទពីប៉ូលិស ថាផ្ទះរបស់គេ ដែលនៅក្នុងទីក្រុង Fontana រដ្ឋ California ត្រូវបានចោរ លួចគាស់ចូល។
ជាសំណាងនិង ដ៏គួរអោយភ្ញាក់ផ្អើលវិញ ក្រុមមន្ត្រីប៉ូលិស ដែលដើរឃ្លាំមើល ជុំវិញតំបន់នោះ បានទៅដល់កន្លែងកើតហេតុ ហើយប្រទះឃើញ Michael Baston វ័យ២១ឆ្នាំ ដែលត្រូវជាអ្នកស្គាល់គ្នា ជាមួយនឹង Grant ផងដែរនោះ កំពុងតែធ្វើសកម្មភាព គាស់ផ្ទះក្រោយមក ប៉ូលិសក៏បានឃាត់ខ្លួនគេ រួមជាមួយនឹងបុរស២នាក់ទៀតគឺ Philip McKnight វ័យ៣២ឆ្នាំ និង Tyrone Gibson វ័យ២០ឆ្នាំ។
តាមសម្ដី Grant បានប្រាប់កាសែត NBC Los Angeles ថានាងតែងតែចែករំលែក ភាពរំភើបនិង ភាពរីករាយរបស់នាង ទៅកាន់មិត្តភក្តិក្នុង Facebook ហើយនាពេលនោះ នាងបានសរសេរថា “មកដល់ Las Vegas ហើយជាមួយគ្រួសារទាំងអស់”។
នាងបាននិយាយទៀតថា Baston បានផ្ញើរសារមកសួរនាង ពីរយៈពេលដែលគ្រួសារ របស់ខ្ញុំស្នាក់នៅទីនោះ និងពីរបៀបធ្វើដំនើរ ទៅកាន់ទីនោះ ហើយនាងក៏បាន ប្រាប់រឿងពិតទាំងអស់ ទៅដល់រូបគេ។
ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ប៉ូលិសក៏បានទូរស័ព្ទ ទៅកាន់គ្រួសារនាង ហើយប្រាប់ថាមាន មនុស្សប្រុសមួយក្រុម បានលួចគាស់ផ្ទះរបស់ ពួកគេ។
យ៉ាងណាមិញ បុរសទាំងបីនាក់នោះ ត្រូវបានចាប់ខ្លួន នឹងនាំខ្លួនទៅកាន់តុលាការ ដើម្បីធ្វើការកាត់ទោស នាពេលឆាប់ៗនេះផងដែរ។
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
រូបថតរបស់ Stacey Grant
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: