FBI នឹងស្រាវជ្រាវ ទិន្នន័យហោះហើរ ដែលបានលុបចោល របស់ពីឡុត MH370 ត្រឡប់មកវិញ
វ៉ាស៊ីនតោន, (ស៊ិនហួ)៖ នាយកទីភ្នាក់ងារស៊ើប អង្កេតសហព័ន្ធអាម៉េរិក (FBI) លោក ចេមស៍ កូមេយ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ ២០១៤ នេះថា ក្រុមជំនាញផ្នែក បច្ចេកទេសរបស់ខ្លួន នឹងធ្វើការស្រាវជ្រាវ ត្រឡប់មកវិញ នូវទិន្នន័យកុំព្យូទ័រ កាលពីពេលថ្មីៗ នេះ ដែលត្រូវបានលុបចោល ដោយអ្នកក្លែង បន្លំការហោះហើរ គឺជាប់ពាក់ព័ន្ធ នឹងពីឡុត របស់ជើងហោះ ហើរម៉ាឡេស៊ី MH370 ដែលកំពុងបាត់ខ្លួននោះតែម្តង ។
លោក ខូមេយ ដែលបានចូលរួម នៅក្នុងកិច្ចប្រជុំសភា ស្តីពីថវិកា ២០១៥ សម្រាប់ទ្រទ្រង់ FBI បាននិយាយថា “ខ្ញុំទទួលបានការសង្ខេប អំពីបញ្ហានេះ ជារៀង រាល់ ព្រឹក។” ដូច្នេះហើយលោក បានបញ្ជាក់ថា ទិន្នន័យដែលត្រូវបាន លុបចោលនោះ នឹង ផ្តល់នូវតម្រុយថ្មីមួយទៀតទៅលើ ការបាត់យន្តហោះ ដែលរហូតមក ដល់ពេលនេះ មានរយៈពេលជាងកន្លះខែមកហើយ។
យោងតាមការអះអាងពីស្ថាប័ននេះ បានឲ្យដឹងទៀតថា អាជ្ញាធរម៉ាឡេស៊ីបាន ផ្តល់នូវសម្ភារៈ កុំព្យូទ័រស្របច្បាប់ មួយចំនួនដល់ FBI ហើយ FBI កំពុងតែពិនិត្យ ឡើងវិញនូវឧបករណ៍ទាំង នោះដែលជិតនឹង សម្រេចលទ្ធផល ក្នុងរយៈពេល មួយ ឬពីរថ្ងៃខាងមុខនេះ ប៉ុន្តែលទ្ធផល ដែលទទួលបាននោះ មិនប្រាកដថា ជាអ្វីនៅឡើយទេ។
គួរបញ្ជាក់តាមការលើកឡើង របស់លោករដ្ឋមន្ត្រី ការពារជាតិអាម៉េរិក ឆាក់ ហាហ្គែល និង លោក រដ្ឋមន្ត្រីការពារជាតិអង់គ្លេស ហ្វលីភ ហាមម៉ុនដ៍ ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពី កិច្ចប្រជុំនៅមន្ទីរ ប៉ង់តាហ្គោន អាម៉េរិក កាលពីថ្ងៃពុធ ថា ប្រទេសទាំងពីរមិនអាចធ្វើការសន្មត់ ជារួមណាមួយ ពីមូល ហេតុដែលនាំឲ្យបាត់យន្តហោះម៉ាឡេស៊ី នោះឡើយ សូម្បីតែវាជាអំពើ ភេរវកម្ម ឬ មួយយ៉ាងណានោះ ក៏យើងមិនទាន់អាចដឹងដែរ។
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: