លេច​ចេញ​រូប​រាង​របស់​ Galaxy​ Tab​ 4​ ហើយ​តើ!

0

Galaxy Tab គឺជាថេប្លេតដំបូងគេបង្អស់របស់ក្រុមហ៊ុន Samsung ដែលចាប់​កំណើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ 2010​ ជា​គូ​ប្រជែង​ជា​មួយ​នឹង​ iPad​ ជំនាន់​ដំបូង។​ ប៉ុន្តែ​ត្រកូល​ Galaxy​ Tab​ បាន​អស់​ប្រជា​ប្រិយ​ភាព​ទៅ​វីញ​ ដោយ​សារ​ Samsung​ យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ផលិត​ Galaxy​ Note​ ជាង។​ ដូច្នេះ​សព្វ​ថ្ងៃ​នេះ​ ត្រកូល​ Galaxy​ Tab​ គឺ​សុទ្ធ​សឹង​តែ​មាន​តម្លៃ​ថោក​សមរម្យ​ ដោយ​សារ​វា​មាន​លក្ខណៈ​សម្បត្តិ​ល្មម​ គួរ​សម​ប្រើ​ប្រាស់។
ដោយឡែក ខាងលើនេះគឺជារូបភាពបែកធ្លាយរបស់ Galaxy Tab 4​ ដែល​យើង​សង្កេត​ឃើញ​ថា​ វា​មាន​រូប​រាង​ស្រស់​ស្អាត​ជាង​មុន​ឆ្ងាយ​ ដោយ​មាន​គែម​កាន់​តែ​ខ្លី​ ស្រដៀង​នឹង​ Galaxy​ Note​ 3 ​ដែរ។​ រូប​ភាព​បែក​ធ្លាយ​នេះ ​ត្រូវ​បាន​បង្ហោះ​ដោយ​គណនី​ Twitter​ @evleaks​ ដែល​ជា​កំពូល​អ្នក​ចែក​រំលែក​រូប​ភាព​ឧបករណ៍​ថ្មីៗ​ក្នុង​អ៊ីន​ធឺ​ណែត។​ Galaxy​ Tab​ 4​ មួយ​នេះ​មាន​អេក្រង់​ 7អ៊ីញ​ ដូច​ទៅ​នឹង​ស៊េរី​មុនៗ​ដែរ ​ហើយ​នៅ​តែ​ប្រើ​ប្រាស់​ស៊ីម​ដដែល​ សម្រាប់​ ប្រើប្រាស់​អ៊ីនធឺណែត​ ផ្ញើរ​សារ​ និង​ខល​ចេញ​-ចូល។​ គួរ​អោយ​សោក​ស្តាយ​ដែរ​ ដែល​យើង​មិន​បាន​ឃើញ​សន្ទះ​ខាង​ក្រោយ​របស់​វា​ ហើយ​សង្ឃឹម​ថា​វា​នឹង​មាន​សន្ទះ​ខាង​ក្រោយ​ ដូច​ស្បែក​កាបូប​ មាន​គម្រូ​តាម​ Galaxy​ Note​ 3​ ដែរ​ទៅ​ចុះ។
បើយោងទៅតាមប្រភពចចាមអារ៉ាមបានអោយដឹងថា Galaxy Tab 4 អេក្រង់ 7 ​អ៊ីញ​មួយ​នេះ ​មាន​លក្ខណៈ​សម្បត្តិ​មធ្យម​ទេ​ ដោយ​មាន​កម្រិត​ភាព​ច្បាស់​ប្រភេទ​ WXGA​ (1280x720)​ ស៊ីភីយូ​ Quad-core​ ល្បឿន​ 1.2Ghz,​ រ៉េម​ 1GB,​ មេម៉ូរី​ម៉ាស៊ីន​ទំហំ​ 8GB,​ កាមេរ៉ា​ក្រោយ​ទំហំ​ 3​មេហ្គា​ភិច​សែល​ និង​មុខ​ទំហំ​ 1.2 ​មេហ្គា​ភីច​សែល។​ វា​នឹង​ដំណើរការ​ដោយ​ Android​ Kitkat​ 4.4.2​ ប៉ុន្តែ​ User​ interface​ វិញ​ យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។
ទន្ទឹមនឹងនេះដែរ វិមាត្រវាគឺកាន់តែតូច និងស្តើងជាងមុនទៀតគឺ​ 106x187x8.9​ មីលី​ម៉ែត្រ​ប៉ុណ្ណោះ​ ងាយ​ស្រួល​ក្នុង​ការ​កាន់​ និង​ប្រើ​ប្រាស់​ជាង​មុន​ឆ្ងាយ។ ​ចំណែក​ឯ​កម្លាំង​ថ្ម​របស់​វា​វិញ​ ក៏​មាន​ទំហំ​ខ្លាំង​ជាង​មុន​ផង​ដែរ​ រហូត​ដល់​ 4,450​ mAh​ ធំ​ល្មម​ អាច​ប្រើ​ប្រាស់​បាន​ជាង​ 7ទៅ​ 8ម៉ោង។​ គេ​រំពឹង​ទុក​ថា​ Samsung​ នឹង​ប្រកាស​វា​ជា​ផ្លូវ​ការ​នៅ​ខែ​ក្រោយ​នេះ ​គឺ​ថ្ងៃ​ទី​ 24​ ខែ​មេសា​ ជា​មួយ​នឹង​តម្លៃ​មួយ​ដែល​មិន​ទាន់​ដឹង​ច្បាស់។

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top