Hyundai ប្រកាស​បង្កើត​រោងចក្របន្ថែម ខណៈ Nissan កំពុង​ជួប​ទុក្ខ

0

ក្រុមហ៊ុន Hyundai បាន​ប្រាកាសគម្រោង​​សាងសង់​រោងចក្រ​ចំនួន ៤ក្នុង​ប្រទេស​ចិន ខណៈ Nissan បាន​ប្រកូកប្រកាស​ហៅ​រថយន្ត​ជាង ១លាន​គ្រឿង​ទូទាំង​ពិភពលោក មក​ជួសជុល​ពោង​សុវត្ថិភាព។

hyundai_new_factory_china_2014.4gvh6liobhmo4okk4skoggs8k.a5fuq7lrqzkgc0ccw4ss08gso.th
លោក Chung Mong-koo ប្រធាន​ក្រុមហ៊ុន​កូរ៉េខាងត្បូង Hyundai Motor group អាច​នឹង​ចុះហត្ថលេខា​យល់ព្រម​ជា​លើក​ដំបូង​ជាមួយ​រដ្ឋាភិបាល​ចិន​ថ្ងៃនេះ ស្ដី​ពី​ការ​សាងសង់​រោងចក្រ​​​ផលិត​រថយន្ត​ក្នុង​ទីក្រុង Chongqing ។

ផ្អែក​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​បាន​ឱ្យ​ដឹង​ថា ការ​វិនិយោគ​របស់ Hyundai អាច​ចំណាយ​កញ្ចប់​ទឹកប្រាក់ ៩០០លាន​ដុល្លារ​អាមេរិក។ ប្រភព​ដដែល​បន្ត​ថា រោងចក្រ​នឹង​អាច​ផលិត​រថយន្ត​បាន ៣០០ ០០០គ្រឿង​ជា​ប្រចាំ​ឆ្នាំ។

Hyundai ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ក្នុង​ទីផ្សារ​ចិន ដែល​ក្រុមហ៊ុន​នីមួយៗ​តួយ៉ាង Toyota , MG, Wolksagen បាន​កំពុង​បង្កើន​ការ​ផលិត​និង​លក់​​យ៉ាង​ផុលផុស។ ​

ក្នុង​ឆ្នាំ ២០១៣ ក្រុមហ៊ុន​ធំ​កូរ៉េខាងត្បូង​មួយ​នេះ លក់​រថយន្ត​បាន​ជាង​១លានគ្រឿង​ជា​លើក​ដំបូង​ក្នុង​ប្រទេស​ចិន លក់​បាន ៧២០ ៧៨៣គ្រឿង​នៅ​អាមេរិក និង​លក់​បាន ៦៤០ ៦៩៨គ្រឿង​នៅ​កូរ៉េ​ខាងត្បូង។

យ៉ាងណាមិញ បន្ទាប់​ពីដំណឹង​ថា Hyundai កំពុង​ពង្រីក​​វិស័យរថយន្ត​នៅ​ចិន បែរ​ជា​ Nissan កំពុង​ជួប​បញ្ហា ទៅ​វិញ។ ​កាល​ពី​ថ្ងៃ​ពុធ ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ បាន​ប្រកាស​ប្រមូល​រថយន្ត​ជាង ១ ០៥៣ ៤៧៩គ្រឿង​លើ​ពិភពលោក​ មក​ជួសជុល​​ពោង​សុវត្ថិភាព​អ្នកដំណើរ​ផ្នែក​ខាង​មុខ តាម​បណ្ដា​ក្រុមហ៊ុន​ចែកចាយ។ ក្នុង​នោះ​មាន ៩៨៩ ៧០១គ្រឿង​នៅ​អាមេរិក ៦០ ០០០ គ្រឿង​នៅ​កាណាដា ហើយ​ចំនួន​សេសសល់​គឺ​គិត​តាម​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក។

2013-Nissan-Altima-front-three-quarter-2
រថយន្ត Nissan Altima ឆ្នាំ ២០១៤
រថយន្ត​​ដែល​​ក្រុមហ៊ុន​ធំ​លំដាប់​​ទី២នៅ​ជប៉ុន​ហៅ​មក​ជួស​ជុល​មាន Altima, Leaf electric car, Pathfinder SUV, NV200 Taxi និង Sentra  ចាប់​ពី​ម៉ូដែល​ឆ្នាំ ២០១៣ ដល់ ២០១៤ រួម​ទាំង Infiniti Q50 sedan និងQX60 ឆ្នាំ២០១៤ ផង​ដែរ។ ការ​ប្រមូល​នឹង​ធ្វើ​ឡើង​នៅ​ខែ​មេសា​ខាងមុខ។

នេះ​ជា​លើក​ទី២ហើយ ដែល​រថយន្ត​របស់ Nissan ជួប​បញ្ហា​នេះ។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ NHTSA បង្ហាញ​ថា បញ្ហា​នេះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ ព្រោះ​​រថយន្ត​មិន​លោត​ពោង​សុវត្ថិភាព៕
​​
Nissan-Altima-2014-011


ដោយ អ៊ុំ សុភក្តិ
ប្រភព៖ Inautonews

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top