ដំណឹងល្អ! iPhone 6 នឹងចេញនៅក្នុង ខែកញ្ញានេះហើយ! (មានវីដេអូ)

0

ក្រុមហ៊ុន Apple គ្រោងនឹងបញ្ចេញទូរស័ព្ទ iPhone ដ៏ថ្មីបំផុតរបស់ខ្លួន នៅក្នុងខែកញ្ញាឆ្នាំនេះ ជាមួយនឹងឧបករណ៍ដែលមានអេក្រង់ ធំជាងមុននិង រូបភាពច្បាស់ជាងមុន ដើម្បីធ្វើការប្រកួតប្រជែង ជាមួយដៃគូសំខាន់ៗរបស់ខ្លួន ដូចជា Samsung និង HTC ជាដើម។

ទូរស័ព្ទដ៏ថ្មីនេះ នឹងអាចជា iPhone 6 ដែលបញ្ចេញមកជាមួយ នឹងការកែប្រែថ្មី២បែប នោះគឺអេក្រង់ទំហំ ៤.៧អ៊ីញ ឬក៏៥.៥អ៊ីញ ដែលទំហំទាំងពីរនេះ គឺធំជាងទំហំរបស់ សេរីទូរស័ព្ទ iPhone មុនៗរបស់ខ្លួន។

Apple ក៏បានបញ្ចូលអេក្រង់ ដែលមានការបង្ហាញ រូបភាពជាលក្ខណៈ Liquid Crystal ហើយមានការបង្ហាញរូបភាព ក្នុងកម្រិតគុណភាពយ៉ាងល្អ ពីក្រុមហ៊ុន Sharp ដែលជាក្រុមហ៊ុន អេឡិចត្រូនិចរបស់ជប៉ុន។

គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០១២ Apple បានបញ្ចេញទូរស័ព្ទ iPhone 5 រួចទៅហើយ។ រីឯដៃគូដ៏សំខាន់ របស់ខ្លួន Samsung បានបញ្ចេញនូវ ទូរស័ព្ទថ្មីបំផុតរបស់ខ្លួន Samsung Galaxy S5 កាលពីខែកុម្ភៈ រួចមកហើយក៏បាន ទទួលការពេញនិយម យ៉ាងច្រើនពីសំណាក់ អតិថិជន ហើយបានប្រកាសថា Samsung Galaxy S5 នឹងមានដាក់លក់ ពាសពេញពិភពលោក នៅថ្ងៃទី១១ ខែមេសាក្នុងឆ្នាំនេះ។

នេះអាចជាដំណឹង ដ៏ល្អសម្រាប់អ្នក ដែលមានបំណងចង់ ប្រើប្រាស់ទូរស័ព្ទ iPhone 6 ដែលមានលក្ខណៈប្លែក និងអស្ចារ្យជាងរាល់ដង។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


ប្រភព៖ បរទេស

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top