ផ្កាយរណបជប៉ុន បង្ហាញពី បំណែកអណ្ដែត ចំនួន ១០ ថាអាច នឹងមាន ការទាក់ទង និង MH-370
តូក្យូៈ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នេះទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយឲ្យដឹងថា ផ្កាយ រណបរបស់ប្រទេសជប៉ុន បានកំណត់បង្ហាញបំណែក កម្ទេចកម្ទីអណ្ដែតលើទឹកចំនួន ១០ ដែថា អាចនឹងមាន ការទាក់ទងការបាត់ខ្លួន យន្ដហោះMH-370 ម៉ាឡេស៊ី នៅក្នុងសមុទ្រឥណ្ឌាភាគខាងត្បូង។
ទីភ្នាក់ងារសារព័តឥមានជប៉ុន ក្យូដូ បានលើកឡើងថាប្រភព ពីរដ្ឋាភិបាលជប៉ុន បាននិយាយថា កម្ទេចកម្ទី ទាំង នោះមានរាងជ្រុង និងអណ្ដែតរាលដាល ប្រហែលជា ២.៥០០ គីឡូម៉ែត នៅភាគនិរតី នៃទីក្រុងភើត នៅ ក្នុងតំបន់ដូចគ្នា ដែលកំពុងស្រាវជ្រាវរបស់បណ្ដាប្រទេសនានា។
យោងតាម ប្រភពរាយការណ៍ពី គេហទំព័រព័ត៌មាន ក្យូដូ រូបភាពទាំងនោះ ត្រូវបានថតយកចាប់ពីម៉ោង ៩ ព្រឹក រហុតដល់ម៉ោង ៣ រសៀលនាថ្ងៃពុធ កន្លងទៅនេះ។ បន្ទាប់ពីធ្វើការវិភាក្សា លើរូបភាពទាំងនោះ គណៈរដ្ឋមន្រ្តី ជប៉ុន ក៏បានផ្ដល់បន្ថែមនូវព័ត៌មាន ទៅកាន់ប្រទេសម៉ាឡេស៊ីផងដែរ។
ប្រភពដដែល បានឲ្យដឹងថា កម្ទេចកម្ទីដែលធំជាងគេនោះ គឺមានប្រវែង ៨ ម៉ែត ទំហំ ៤ ម៉ែត ដែលការវិភាគពី រដ្ឋាភិបាលជប៉ុន បានគិតថា បំណែកធំនេះ អាចនឹងមានការទាក់ទង នឹងយន្ដហោះ MH-370 ៕
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖



0 comments: