កូនប្រុសពីឡុតយន្តហោះ MH370 ចេញមុខបដិសេធថា ឪពុកខ្លួនមិន បានបើកយន្តហោះ ចូលសមុទ្រឥណ្ឌា
កាលពីពេលថ្មីៗនេះ កូនប្រុសរបស់ពីឡុតបើកបរយន្តហោះ MH370 បានចេញមុខបដិសេធ ដែលថាឪពុកឈ្មោះ Zaharie Ahmad Shah បើកយន្តហោះចូល សមុទ្រឥណ្ឌា។ លោក Ahmad Seth Zaharie បានអោយដឹងថា លោកបដិសេធ រាល់ការ ប៉ាន់ស្មាន ចំពោះរឿងពាក់ព័ន្ធនឹងយន្តហោះ MH370 ដែលបានបាត់ខ្លួនអស់រយៈពេល ១៩ថ្ងៃជាមួយនឹងឪពុក វ័យ៥៣ឆ្នាំរបស់លោក។ លោក Ahmad Seth វ័យ២៦ឆ្នាំ ជាកូនពៅ ក្នុងគ្រួសារបាននិយាយថា ក្រុមគ្រួសាររបស់លោក មិនទាន់ទទួលយកបាន ដែលថាអ្នក ដំណើរលើយន្តហោះ ចំនួន២៣៩នាក់ បានស្លាប់បាត់បង់ជីវិតទាំងអស់ឡើយ ដរាបណា លោកឃើញភស្តុតាងដោយផ្ទាល់ភ្នែករបស់លោក។ លោកបានប្រាប់សារពត៌មាន New Strait Times ថា លោកបានអានពត៌មានជាច្រើនតាមអនឡាញ តែលោកបានបដិសេធ រាល់បញ្ហាទាំងនោះ ហើយពេលនេះលោកកំពុងតែរងចាំការបញ្ជាក់ដ៏ត្រឹមត្រូវមួយ។ លោក បានបន្ថែមទៀតថា “ខ្ញុំនឹងជឿ ពេលដែលខ្ញុំឃើញរូបភាពជាភស្តុតាងដោយផ្ទាល់ភ្នែករបស់ ខ្ញុំ”។ ពេលនេះក្រុមស៊ើបអង្កេតកំពុងតែធ្វើការស្រាវជ្រាវនៅសមុទ្រភាគខាងលិចប្រទេស អូស្ត្រាលី ដោយបានបញ្ចូនយន្តហោះចំនួន១១គ្រឿង និងនាវាចំនួន៥គ្រឿង ក្រោយពី ផ្កាយរណបរបស់បារាំងបានរកឃើញបំណែកប្រមាណ១២២បំណែកនៅម្តុំតំបន់នោះ។
ប្រភព៖ Mail Online
Khmer-note
លោក Ahmad Seth Zaharie, នាង Aishah Zaharie (បងស្រី) និងអ្នកស្រី Faizah Khanum Mustafa Khan (ជាម្តាយ)
លោក Zaharie Ahmad Shah ជាពីឡុតយន្តហោះ MH370
រូបភាព ដែលថតបានដោយផ្តាយរណបបារាំង
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: