ផ្កាយរណប ចាប់បានវត្ថុថ្មី ផ្សេងទៀត របស់យន្តហោះ MH370

0

កូឡាឡាំពួរ៖ ផ្កាយរណបបានចាប់យកនូវរូបភាព នៃវត្ថុផ្សេងទៀត ដែលបានអណ្តែតលើផ្ទៃទឹក ក្នុងមហាសមុទ្រឥណ្ឌា ភាគខាងត្បូង ដែលត្រូវបានសង្ស័យថា ជាបំណែកនៃយន្តហោះ MH370។
ទីភ្នាក់ងារសារព័ត៌មាន CNN ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤នេះបានឲ្យដឹងថា
រូបភាពពីផ្កាយរណបរបស់ប្រទេសថៃ បានបង្ហាញនូវវត្ថុចំនួន៣០០ផ្សេងទៀត ដែលមានទំហំចាប់ពី២ ទៅ១៥ម៉ែត។ រូបភាពដែលចាប់បាននោះ ជាវត្ថុអណ្តែតលើទឹកមានចម្ងាយប្រមាណជា ២០១គីឡូម៉ែត គិតចេញពីចំណុចដែលផ្កាយរណបប្រទេស បារាំង ចាប់បានរូបភាពនៃវត្ថុដែលបានអណ្តែតទឹកដូចគ្នា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ការស្វែងរកវត្ថុដោយផ្កាយរណប ត្រូវបានធ្វើឡើងបន្ទាប់ពីផ្កាយរណបប្រទេស បារាំង ចាប់បានវត្ថុចំនួន១២២ ស្ថិតនៅក្នុងតំបន់ដូចគ្នានឹងទីតាំងនៃវត្ថុដែលគេការ ចាប់បានក្នុងពេលថ្មីៗនេះ។ ការស្រាវជ្រាវនេះ ត្រូវបានធ្វើជាបន្តបន្ទាប់ដោយសហរដ្ឋអាមេរិក ចិន និងផ្កាយរណបផ្សេងទៀតរបស់ប្រទេស បារាំង។
ប៉ុន្តែលោក Stephen Wood អតីតអ្នកវិភាគរបស់ក្រុម CIA និងជាអ្នកជំនាញខាងចាប់រូបភាព របស់ផ្កាយរណបបានលើកឡើងថា ពេលខ្លះផ្កាយរណបអាចចាប់បាននូវវត្ថុសមញ្ញៗដូចជា រលកពណ៌ស ដែលមើលទៅហាក់ដូចជា វត្ថុរឹងមួយអីច្ចឹង។
ដោយឡែកអ្នកវិភាគរបស់សារព័ត៌មាន CNN លោក Jeff Wise បាននិយាយថា នៅពេលដែលរកឃើញ វត្ថុថ្មីៗបែបនេះ លោកពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយចោទសួរខ្លួនឯងថាតើវាជាវត្ថុដែលមាន ទំនាក់ទំនងជាមួយយន្តហោះMH370 ឬយ៉ាងណា៕

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top