ឱកាសកាន់តែស្តួចស្តើង ខណៈ២៣ថ្ងៃហើយ នៅតែមិនទាន់ រកឃើញយន្តហោះ MH370 (ព័ត៌មានសង្ខេប)

0

នេះជាគម្រប់ ២៣ ថ្ងៃហើយ ដែលយន្តហោះប្រភេទ Boeing ៧៧៧ នៃជើងហោះហើរ MH370 ផ្ទុកអ្នកដំណើរ និងបុគ្គលិកយន្តហោះ ២៣៩ នាក់ ក្នុងដំណើរពីទីក្រុងកូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំង បានបាត់ខ្លួន នៅថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០១៤ កន្លងទៅនេះ។

បន្ទាប់ពីការបាត់ខ្លួនដោយអាថ៌កំបាំង របស់យន្តហោះនេះ មានព័ត៌មានមិនច្បាស់ការណ៍ជាច្រើន ត្រូវបានចេញផ្សាយជាព្រោងព្រាត ដោយមុនដំបូង សារព័ត៌មានជាច្រើន បានចេញសារព័ត៌មានថាការពិតនៃការបាត់ខ្លួន របស់យន្តហោះ MH370 នេះ គឺត្រូវគេប្លន់។ ក្នុងនោះមនុស្សម្នាក់ ឬច្រើននាក់ នៅលើយន្តហោះនោះ គឺជាអ្នកប្រព្រឹត្តិ ដោយពួកគេមានបទពិសោធយ៉ាងស្ទាត់ជំនាញ ក្នុងការជិះ យន្តហោះ ហើយបានបញ្ជាឲ្យ បិទឧបករណ៍ទំនាក់ទំនងទាំងអស់ និងបានបញ្ជាយន្តហោះ ដោយខ្លួនឯងទៀតផង។


ក្រោយមកទៀតនោះ ភស្តុតាងនៃការសន្និដ្ឋានកាន់តែច្បាស់ថា យន្តហោះត្រូវបានគេប្លន់នោះបានលេចឡើង បន្ទាប់ពីសារព័ត៌មានជាច្រើន បានចេញផ្សាយព័ត៌មានពាក់ព័ន្ធនឹង ការរកឃើញ អ្នកដំណើរពីរនាក់ ជនជាតិដើម អឺរ៉ុង បានក្លែងបន្លំលិខិតឆ្លងដែន ដោយម្នាក់ក្លាយជា ជនជាតិអូទ្រីស និងម្នាក់ទៀតជាជនជាតិអ៊ីតាលី។ ក្រោយមកការស៊ើបអង្កេត នៅតែបន្តរហូតដល់ គាស់កកាយសវតា របស់អ្នកបើកបរយន្តហោះ លោក Zaharie Ahmad Shah ដោយបានចាត់ទុកលោកជា អ្នកងប់ងល់ នឹងនយោបាល់ ដោយលួចនិងបង្វែរទិសដៅគោលចរណ៍ ឈានទៅដល់ការឆែកឆេរផ្ទះរបស់លោក រកឃើញឩបការណ៍បើកបរដោយខ្លួនឯង។






លុះមកដល់គម្រប់ខួបថ្ងៃទី ៨ នោះ សារព័ត៌មានចេញផ្សាយថា ការបាត់ខ្លួនរបស់យន្តហោះ MH370 ទំនងពាក់ព័ន្ធនឹងពួកភេវរកម្ម អាល់កៃដា បន្ទាប់ពីអ្នកនាំពាក្យក្រុមអាល់កៃដា Saajid Badat បានប្រាប់តុលាការថា មានក្រុមប្រុសៗម៉ាឡេជាច្រើន ធ្លាប់មានគំនិតប៉ុនប៉ងគ្រប់គ្រងយន្តហោះ ដោយប្រើប្រាស់គ្រាប់បែកលាក់ក្នុងស្បែកជើង ទុកសម្រាប់បំផ្ទុះទ្វារ ចូលទៅបន្ទប់បើកបរ។ អ្នកនាំពាក្យមួយនេះបានបន្តទៀតថា លោកធ្លាប់ជួបក្រុមសកម្មជនជីហ៉ាតម៉ាឡេជាច្រើន ក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលមានម្នាក់ក្នុងចំណោមនោះ គឺជាអ្នកបើកយន្តហោះ ហើយលោកក៏បានអោយស្បែកជើងគ្រាប់បែក មួយគ្រាប់ ទៅពួកគេផងដែរ ដែលទាំងនេះទំនងជាដើមហេតុ នៃយន្តហោះដែលអាចត្រូវបានគេប្លន់។


គ្មានអ្វីជាអាថ៌កំបាំងនោះទេ ដោយចុងក្រោយនេះ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី Najib Razak បានថ្លែងនៅក្នុងសន្និសិតថា យន្ដហោះរបស់ម៉ាឡេស៊ី ដែលមានជើងហោះហើរ ៣៧០ បានធ្លាក់ចុះទៅក្នុងមហាសមុទ្រ ឥណ្ឌា នៃភាគខាងត្បូង នេះបើតាមការដកស្រង់វិភាគថ្មី នៃទិន្នន័យផ្កាយរណប ដោយក្រុមហ៊ុនផ្កាយរណបមួយ របស់ប្រទេសអង់គ្លេស។

បន្ទាប់ពីទីតាំងនៃការបាត់ខ្លួនរបស់យន្តហោះ MH370 កំណត់បានច្បាស់លាស់នោះ ទាំងប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង បានបើកយុទ្ធនាការស្វែងរកបំណែក សាកសពយន្តហោះ ក្នុងបរិវេណភាគខាងត្បូង មហាសមុទ្រឥណ្ឌា ជិត ២ ៥០០ គីឡូម៉ែត្រការ៉េ ដោយមានយន្តហោះជាច្រើនគ្រឿង សហការជាមួយនាវាសមុទ្រធំៗ។ ទោះជាការខំប្រឹងយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចរកឃើញបំណែកសាកសព និងប្រអប់ខ្មៅរបស់យន្តហោះនៅឡើយទេ។


ឱកាសរកឃើញយន្តហោះ 370 និងមូលហេតុនៃការធ្លាក់ មកដល់ពេលបច្ចុប្បន្ននេះ បានធ្លាក់ដល់កម្រិត ០ ដោយសារតែយុទ្ធនាការស្វែងរកក្នុង បរិវេណភាគខាងត្បូង មហាសមុទ្រឥណ្ឌា ជិត ២ ៥០០ គីឡូម៉ែត្រការ៉េ មិនបានផលអ្វីសោះ។ ទិន្នន័យផ្កាយរណបពី បារាំង និង ថៃ ដែលបានថតជាប់បំណែកជាច្រើន ដែលសង្ស័យជាសាកសព របស់យន្តហោះមួយនេះ នៅមហាសមុទ្រឥណ្ឌាភាគខាងជើង ក៏មិនបានផលដែរ ដោយសារតែកម្ទេចកម្ទីដែលថតជាប់នោះ ពេលដែលស្រង់ឡើងគឺសុទ្ធតែជាកាកសំណល់សម្រាម ដែលបន្សល់ទុកពីការនេសាទ រឺកាកសំណល់នាវាធំៗតែប៉ុណ្ណោះ។


ការរុករកនៅតែបន្ត ចំណែកឯទិន្នន័យផ្កាយរណបចេះតែថតជាប់ រហូតដល់បរិវេណស្វែករកយន្តហោះ បានប្តូរទិសដៅមកភាគខាងជើង នៃមហាសមុទ្រឥណ្ឌាវិញ ដោយមានផ្ទៃក្រឡាជាង ៣១៩ ០០០ គីឡូម៉ែត្រការ៉េ ចំងាយប្រមាណ ១ ៨៥០ គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Perth ប្រទេសអូស្ត្រាលី បន្ទាប់ការគណនាល្បឿនយន្តហោះ គឺលឿនជាងការគណនាលើកមុន ដែលជាហេតុធ្វើអោយយន្តហោះឆាប់អស់ឥន្ទនៈ កាត់បន្ថយចម្ងាយ ដែលអាចធ្វើដំណើរបន្តទៅមុខបាន។

ងាកទៅឩបករណ៍បើកបរយន្តហោះ បង្កើតដោយខ្លួនឯង ដែលបានរឹបអូសយកបាននៅក្នុងផ្ទះ អ្នកបើកបរយន្តហោះ លោក Zaharie Ahmad Shah វិញ គឺគ្មានប្រយោជន៍អ្វីសោះ ដោយមន្ត្រីម៉ាឡេស៊ី សហការជាមួយអ្នកស៊ើបអង្កេត FBI របស់សហរដ្ឋអាមេរិក បានធ្វើការត្រួតពិនិត្យ យ៉ាងល្អិតល្អន់ ដោយឩបករណ៍នេះ មិនមានអ្វីអាចបញ្ជាក់បានថា យន្តហោះត្រូវបានលួចនោះទេ ចំណែកឯទិន្នន័យចាស់ៗ ក្នុង Hard Disk ក៏ត្រូវបានលុបចោល កាលពីខែកុម្ភៈ កន្លងទៅ រកចាំ FBI ធ្វើការសើរើមកវិញ។


សន្និដ្ឋានមកដល់ពេលនេះ ប្រអប់ខ្មៅក៏មិនទាន់រកឃើញ, ទីតាំងពិតនៃយន្តហោះធ្លាក់ ក៏នៅស្រពិចស្រពិល ដោយចេះតែពង្រីកបរិវេណរហូត ព្រមទាំង បំណែករកឃើញដោយយន្តហោះ និងថតជាប់ដោយផ្កាយរណប គឺជាកាកសំណល់សម្រាម ពិតជាធ្វើអោយឱកាសស្វែងរកយន្តហោះ និងមូលហេតុ ធ្លាក់ក្រោមកម្រិត ០ ពិតមែន។




តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top