ម៉ាឡេស៊ី ប្រាប់ទៅក្រុមគ្រួសារ អ្នកដំណើរជនជាតិចិនថា៖ “មានភ័ស្តុតាងពីជើងហោះហើរ MH370 ប៉ុន្តែមិនអាចបង្ហាញបាន”!

0

ស្ថិតក្រោមការបាតុកម្ម និងខឹងសម្បារ ពីសំណាក់ក្រុមគ្រួសារសាច់ញ្ញាត្តិ របស់អ្នកដំណើរជនជាតិចិន ដែលស្ថិតនៅលើជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline នៅឯសន្និសិទកាសែតមួយ កាលពីថ្ងៃទី២៦ ខែមិនា កន្លងទៅនេះ បានធ្វើឲ្យក្រុមម៉ាឡេស៊ី ចេញមុខមកបកស្រាយប្រាប់ថា «មានភ័ស្តុតាងពីជើងហោះហើរ MH370 ប៉ុន្តែមិនអាចបង្ហាញ ជាសាធារណៈបាន។»

យោងតាមសារព័ត៌មានមួយ របស់ប្រទេសចិន បានឲ្យដឹងថា នៅក្នុងសន្និសិទកាសែតមួយ ដែលធ្វើឡើងនៅឯសណ្ឋាគារ Metropark Lido Hotel ស្ថិតក្នុងទីក្រុងប៉េកាំង ប្រទេសចិន ពួកគេបានប្រាប់ឲ្យដឹងថា «ភ័ស្តុតាងពីជើងហោះហើរ MH370 ដែលមិនអាចបង្ហាញបាននោះ រួមមានការត្រួតពិនិត្យតាមរយៈ Traffic Control Radio Transcript និងទិន្នន័យរ៉ាដា ថែមទាំងខ្សែវីដេអូ នៅឯព្រលានយន្តហោះ។»

ក្រុមគ្រួសារសាច់ញ្ញាតិ្ត របស់អ្នកដំណើរជនជាតិចិន បានប្រាប់ទៅសមាជិកចំនួន៥នាក់ ដែលមកពីក្រុមម៉ាឡេស៊ី ដើម្បីឲ្យផ្តល់នូវព័ត៌មានសង្ខេប ទៅឲ្យពួកគេ ក្នុងរយៈពេល៥ថ្ងៃម្តង។ ក្រុមម៉ាឡេស៊ីនេះ រួមមានអ្នកបើកយន្តហោះ MAS លោក Lim Jit Koon និង មន្ត្រីអាកាសចរណ៍ស៊ីវិលជាន់ខ្ពស់ លោក Ahmad Nizar Zolfakar ផងដែរ។

ជាមួយគ្នានេះដែរ ក្រុមគ្រួសារសាច់ញ្ញាតិ្ត របស់អ្នកដំណើរជនជាតិចិន ក៏បានរិះគន់ទៅលើប្រទេសម៉ាឡេស៊ី ដែលមានភាពយឺតយ៉ាវ ក្នុងការផ្តល់ព័ត៌មាន និងមិនបង្ហាញអ្វីទាំងអស់ អំពីរឿងគ្រោះថ្នាក់នេះ ក៏ដូចជាការផ្តល់នូវអ្នកមើលថែ សម្រាប់សាច់ញាតិនៃអ្នកដំណើរ ត្រឹមតែ៥០នាក់ប៉ុណ្ណោះ ហើយក្នុងនោះមានអ្នកមើលថែ ជាជនជាតិចិន តែពីរទៅបីនាក់ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ សាច់ញ្ញាតិ្តរបស់អ្នកដំណើរម្នាក់ បាននិយាយនៅក្នុងសន្និសិទកាសែតនោះថា «យើងទាមទារឲ្យ ម៉ាឡេស៊ីដកនូវសេចក្តីប្រកាស ថាជើងហោះហើរ MH370 បានធ្លាក់នៅក្នុងមហាសមុទ្រឥណ្ឌា ហើយបន្តការស្វែករក និងចេញប្រត្តិបត្តិការជួយសង្គ្រោះវិញ៕»















ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top