ជនរងគ្រោះនៅលើយន្តហោះ MH370 អាចនឹងនៅរស់ ហើយត្រូវគេចាប់ធ្វើចំណាប់ខ្មាំង

0

បន្ទាប់ពីមានការ បាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត របស់យន្តហោះ ជើងហោះហើរ MH370 ធ្វើអោយវា ក្លាយជាពត៌មាន មួយដ៍ល្បីបំផុតនៅ លើពិភពលោក។ នៅសល់តែរយៈពេល 8ថ្ងៃទៀតតែប៉ុននោះ វាជាគំរប់ពេល មួយខែ នៃការបាត់ខ្លួន យន្តហោះប្រភេទ Boeing 777 មួយនេះ។ ក្រុមគ្រួសារ របស់ជនរងគ្រោះ ទាំងអស់ ដែលមានចំនួន 239នាក់ មានក្តីក្តុកក្តួលចិត្តយ៉ាងខ្លាំង នៅពេលដែល នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី បានប្រកាសថា យន្តហោះ បានបញ្ចប់ដំណើររបស់ខ្លួន នៅដែនសមុទ្រ ឥណ្ឌា កាលពីពេលថ្មីៗនេះ។ ប៉ុន្តែចំពោះលោក Tom Wood ដែលជាប្អូនប្រុស ជនរងគ្រោះម្នាក់ ដែលបានស្ថិតនៅ លើយន្តហោះមួយនោះ ឈ្មោះថាលោក Philip Wood បានរៀបរាប់ថា គាត់នៅតែមាន សង្ឃឹមថា អ្នករាល់គ្នា នៅលើយន្តហោះ MH370 អាចនឹងមាន ជីវិតរស់នៅ ប្រសិនបើ យន្តហោះនោះត្រូវបានគេ ប្លន់ និងចាប់ធ្វើចំណាប់ខ្មាំង ក្នុងគោលបំណងណាមួយ ពិតមែននោះ។ គាត់បានបន្ថែមអោយដឹងទៀតថា ពួកគេយើង នឹងអាចទទួលបានដំណឹង ក្នុងពេលឆាប់ៗនេះ ព្រោះថា បងប្រុស របស់លោក ឈ្មោះ Philip Wood គឺជាមនុស្សដែល មានប្រាជ្ញាខ្ពស់ ហើយលោកជឿជាក់ថា បងប្រុសរបស់ខ្លួន អាចបង្ហាញនូវតំរុយ ណាមួយជាក់ជាមិនខាន។ ពត៌មាននេះបានធ្វើអោយ ក្រុមគ្រួសារ ជនរងគ្រោះទាំងអស់ មានក្តីសង្ឃឹមបន្តិច ឡើងហើយ ប៉ុន្តែទោះជាយ៉ាងណា ពេលនេះ ក្រុមអ្នកតាមរក យន្តហោះ MH370 នៅតែបន្តសកម្មភាពរបស់ខ្លួន ខណៈពេលដែល អ្នកផ្សេងទៀតខិតខំស្វែងរកតាមវិធីផ្សេង។ តើអាថ៌កំបាំង នៃយន្តហោះ MH370 បន្តដល់ពេលណា ទើបអាចមានពត៌មាន ច្បាស់ការថា មានរឿងអ្វីអោយ ប្រាកដនោះ៕
khmer-note
wood18n-1-web
លោក Tom Wood
malaysia-plane-texas-victim
លោក Philip Wood
usa-malaysia-missing-plane

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top