នេះរឺ ឩបករណ៍និងនាវា សម្រាប់រុករកប្រអប់ខ្មៅ យន្តហោះ MH370?

0

កាលពីថ្មីៗនេះ នាវាជើងទឹកខ្នាតយក្ស របស់អូស្ត្រាលី The Ocean Shield ដែលបំពាក់រួចជាស្រេចនូវ ឩបករណ៍ Pinger Locator បានត្រៀមខ្លួនរួចរាល់ សម្រាប់បេសកកម្មរុករក ប្រអប់ខ្មៅយន្តហោះ MH370 នាមហាសមុទ្រឥណ្ឌា។

ក្នុងនោះឩបករណ៍ Pinger នេះមានអាយុកាលប្រើប្រាស់ ជាមធ្យម ៣០ ថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែទំនងជាអាចបន្ថែមបានរយៈពេល ១៥ ថ្ងៃទៀត ពោលគឺអាចប្រើប្រាស់រហូតដល់ ៤៥ ថ្ងៃ នេះបើតាមសម្តីរបស់ មេបញ្ជាការ Mark Matthews ទទួលបន្ទុកជួយសង្គ្រោះ និងមុជទឹក របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក។

ឩបករណ៍ Pinger ដែលបំពាក់នៅលើនាវា The Ocean Shield របស់អូស្ត្រាលី នេះមានប្រវែង ១.៦ គីឡូម៉ែត្រ និងអាចមុជចូលទៅក្នុងទឹក បានរហូតដល់ទៅជម្រៅ ៦ គីឡូម៉ែត្រ ដោយត្រូវបានកំណត់ល្បឿន តែ ៥ គីឡូម៉ែត្រក្នុងមួយម៉ោង តែប៉ុណ្ណោះ។

ដូចគ្នានេះដែរ នៅពេលដែលឩបករណ៍ Pinger បានបញ្ចេញសញ្ញាបង្ហាញពីការរកឃើញ ឩបករណ៍គ្មានអ្នកបើក ក្នុងទឹក (underwater drone) ដែលបំពាក់រួចស្រេចនៅនាវានេះដែរនោះ នឹងត្រូវបញ្ជូនទៅក្រោមទឹក ដើម្បីថតបំណែកយន្តហោះ ផងដែរ។




នាវា The Ocean Shield របស់អូស្ត្រាលី






ឩបករណ៍ Pinger Locator


ឩបករណ៍គ្មានអ្នកបើក ក្នុងទឹក (underwater drone)

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ សារព័ត៌មានអូស្ត្រាលី

ដោយ RoMeo

ខ្មែរឡូត

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top