កូនប្រុស អ្នកបើកយន្តហោះ MH370 បកស្រាយការពិត របស់ឳពុក!

0

កូនប្រុស Ahmad Seth អាយុ ២៦ ឆ្នាំ របស់អ្នកបើកយន្តហោះ Zaharie Ahmad Shah ជើងហោះហើរ MH370 របស់អាកាសចរណ៍ ម៉ាឡេស៊ី បានចេញមុខបកស្រាយការពិត របស់ឳពុកខ្លួន កន្លងទៅនេះ។

លោក Seth បានប្រាប់សារព័ត៌មាន New Straits Times ថា ឳពុករបស់ខ្ញុំមិនមែនជា មនុស្សដែលងប់ងល់នឹងនយោបាយនោះទេ។ ឥឡូវនេះ សាច់ញាតិរួមជាមួយនឹងរូបខ្ញុំផ្ទាល់ បានត្រឹមតែរង់ចាំព័ត៌មានច្បាស់ការណ៍ ជាក់លាក់មួយតែប៉ុណ្ណោះ។ ខ្ញុំនឹងជឿអ្វីដែលកើតឡើង នៅពីមុខភ្នែករបស់ខ្ញុំផ្ទាល់។

ទោះបីជាមានសារព័ត៌មានជាច្រើន ធ្លាប់ចុះផ្សាយថា ឱពុករបស់លោក ដែលជា Captain របស់យន្តហោះជើងហោះហើរ MH370 ជាអ្នកជ្រុលនិយមនិងជាអ្នកប្លន់យន្តហោះក៏ដោយ ក៏លោក Seth ដែលជាកូនប្រុស គ្មានអ្វីគួរអោយជឿជាក់នោះទេ ដោយសារតែលោកជឿជាក់ ទៅលើឳពុកខ្លួន! គាត់ដាច់ខាតមិនប្រព្រឹត្តអំពើបែបនេះ។ ដូចគ្នានេះដែរ លោក Seth ក៏មិនបានបញ្ជាក់ច្បាស់លាស់ពី ស្ថានភាពរស់នៅរបស់ម្តាយ និងបងប្អូនគាត់នោះទេ។

គួរបញ្ជាក់ផងដែរថា ការស្វែងរក យន្តហោះដែលបាត់ខ្លួន អស់រយៈពេល ១៩ ថ្ងៃនេះ នៅតែបន្ត ដោយមានទិន្នន័យផ្កាយរណបពី បារាំង និង ថៃ ដែលបានថតជាប់បំណែកជាច្រើន ដែលសង្ស័យជាសាកសព របស់យន្តហោះមួយនេះ នៅមហាសមុទ្រឥណ្ឌាភាគខាងជើង។


លោក Zaharie Ahmad Shah

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ YAHOO

ដោយ RoMeo

ខ្មែរឡូត

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top