ទព័អាកាស New Zealand ថតបានកំទេចយ៉ាងច្បាស់ ដែលអាចជាប់ទាក់ទង និង យន្តហោះ MH370 អណ្តែតនៅលើសមុទ្រឥណ្ឌា
ក្រោយពីបាត់ដានយន្តហោះ MH370 ដែលជាជើងហោះ របស់ប្រទេស ម៉ាឡេស៊ី ធ្វើអោយប្រទេសជាច្រើន ធ្វើការស្វែងរក អស់រយៈពេលជិតមួយខែ និងបានផ្លាស់ប្តូរទីតាំងអស់ជាច្រើនដងផងដែរ។ ពេលនេះ កងទព័អាកាស របស់ប្រទេស New Zealand បានថតរូប កំទេចកំទី ដែលគេសង្ស័យថា វាជាប់ទាក់ទង នឹងយន្តហោះ MH370 នៅលើដែនសមុទ្រឥណ្ឌា។ រូបថតដ៍ច្បាស់មួយនេះ ត្រូវបានថតដោយក្រុម កងទព័អាកាស P-3K2 Orion aircraft ហើយទោះបីជាគេ មិនទាន់ប្រាកដ មួយរយភាគរយ ថាវាជាបំណែកណាមួយ របស់យន្តហោះ MH370 ក៍ដោយប៉ុន្តែ គេបានធ្វើការ រងចាំធ្វើការ ពិនិត្យ កំទេចកំទីមួយនេះ ជាមុនសិនទើប ធ្វើការសន្និដ្ឋាន។ គួរបញ្ជាក់ផងដែរថា កងទព័អាកាស New Zealand បានប្រទះឃើញកំទេចកំទី មួយនេះ ស្របពេលដែល ប្រទេសចិន បានប្រទះឃើញកំទេចកំទីផ្សេងទៀត តាមរយៈផ្កាយរណបរបស់ខ្លួន។ ស្របពេលនោះដែរ ប្រទេសចិន និង អូស្ត្រាលី បានបដិសេធ នូវកំទេសកំទី ដែលខ្លួនរកឃើញ កាលពីថ្ងៃទី ២៨ នោះមិនជាប់ទាក់ទង នឹងយន្តហោះ MH370 ឡើយ ដូច្នេះ វានៅតែជាភាពយ៉ាង អាថ៌កំបាំងបំផុតមួយ សំរាប់ការបាត់ខ្លួន យន្តហោះ ប្រភេទ Boeing 777 របស់ជើងហោះហើរ ម៉ាឡេស៊ី MH370៕
khmer-note
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: