nVidia​ ធ្វើ​អោយ​កក្រើក​ពិភព​ក្រា​ហ្វិច​ទៀត​ហើយ​ ជា​មួយ​នឹង​ GPU​ GTX​ Titan​

0

Wow Wow ពិតជាអស្ចារ្យខ្លាំងណាស់ដែល nVidia កាលពីម្សិលមិញ​បាន​ធ្វើ​អោយ​កក្រើក​អស់​ពិភព​ក្រាហ្វិច​កាត​កំពូលៗ​ក្នុង​លោក​ ដែល​ប្រធាន​ក្រុមហ៊ុន​ nVidia​ លោក​ Jen-Hsun Huang​ បាន​បើក​ប្រកាស​ចេញ​លក់​ កំពូល​ក្រាហ្វិច​កាត​ស៊េរី​ថ្មី​កប់​ស៊េរី​ដែល​មាន​ឈ្មោះ​ថា​ GTX​ Titan​ Z​ វា​មាន​សមត្ថភាព​ខ្ពស់​ហួស​ពី​ការ​ស្មាន​ និង​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រភេទ​ High-end​ កាត​របស់​ nVidia​ នា​ពេល​បច្ចុប្បន្ន។
nVidia GTX Titan Z គឺជាប្រភេទបន្ទះក្រាហ្វិចកាតដែលមាន​ GPU​ ប្រភេទ​ GK110​ ចំនួន​ 2​ នៅ​លើ​បន្ទះ​កាត​តែ​មួយ​វា​មាន​កម្លាំង​ស្មើ​នឹង​GTX Titan Black Edition ចំនួន​ 2​ដើម​រួម​គ្នា។​ លើស​ពី​នេះ​ទៅ​ទៀត​វា​ត្រូវ​បាន​បំពាក់​មក​ជា​មួយ​នឹង​ Stream​ Processors​ ឬ​ CUDA​ Cores​ ដល់​ទៅ​ 5760​ មាន​ TMUs​ 480​ និង​ ROPs​ 96​ ដែល​ធ្វើ​អោយ​វា​មាន​សមត្ថ​ភាព​ពិសេស​ក្នុង​ការ​បញ្ចូន​ក្រា​ហ្វិច​ធំៗ​បាន​យ៉ាង​រលូន​បំផុត​គ្មាន​គូ​ប្រៀប​ឡើយ។​ ចំនែក​ Memory​ Interface​ គឺ​ 384-bit​ x​ 2​ =​ 768-bit​ និង​មាន​ទំហំ​មេម៉ូរី​ធំ​កប់​ស៊េរី​ដល់​ទៅ​ 12GB​ ប្រភេទ​ GDDR5​ នៃ​ VRAM​ ដែល​មាន​ល្បឿន​ Clock​ Speed​ 7000MHz​ បង្ក​អោយ​វា​មាន​សមត្ថ​ភាព​គ្រប់​គ្រង​ក្រាហ្វិច​បាន​ផុយៗ​ និង​អាច​អោយ​អ្នក​ប្រើ​ប្រាស់​ភ្ជាប់​ទៅ​កាន់​ Monitor​ បាន​ច្រើន​ដោយ​មិន​មាន​ល្បឿន​រអាក់​រអួល​ឡើយ។​ nVidia​ ក៏​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា​ GTX​ Titan​ Z​ នេះ​អាច​អោយ​យើង​ភ្ជាប់​ទៅ​កាន់​ Monitor​ ប្រភេទ​ 5K​ ដែល​មាន​កំរិត​រូបភាព​ (5120 x 2700)​ បាន​យ៉ាង​ងាយ​ស្រួល​បំផុត​ បើ​ទោះ​បី​ជា​ប្រើ​ប្រាស់​កម្ម​វិធី​កាត់​ត​វីដេអូ​ Design​ ឬ​លេង​ហ្គេម​មាន​ក្រាហ្វិច​ធំៗ​ផុត​លេខ​ក៏​នៅ​តែ​រហ័ស​គ្មាន​គូ​ប្រៀប។
 
(ប្រធានក្រុមហ៊ុន nVidia បង្ហាញ GTX Titan Z)
ដោយសារតែវាមានសម្ថភាពខ្ពស់ឥតគណនាបែបនេះ កម្លាំងភ្លើងដែល​ GTX​ Titan​ Z​ ទាម​ទារ​ក៏​ខ្លាំង​ក្លា​ផង​ដែរ​ សម្រាប់​ nVidia​ ក៏​មិន​ទាន់​បាន​ប្រកាស​ថា​វា​ស៊ី​ភ្លើង​កំរិត​ណា​នោះទេ​ តែ​យើង​អាច​សន្និដ្ឋាន​ថា​វា​ស៊ី​ភ្លើង​ខ្លាំង​ជាង​ 250W​ ដែល​តម្រូវ​អោយ​អ្នក​ប្រើ​ប្រាស់​មាន​ដុំ ​Power​ Supply​ កប់​ស៊េរី​ផង​ដែរ​ ដើម្បី​ប្រើ​ប្រាស់​វា​បាន។​ ចំនែក​តម្លៃ​គឺ​ពិត​ជា​ធ្វើ​អោយ​យើង​ម្នាក់ៗ​ចុក​ឈាម​ខ្លាំង​មែន​ទែន​ នោះក៏​ដោយ​សារ​តែ​វា​មាន​តម្លៃ​ថ្លៃ​កប់​ពពក​ ដែល​វា​នឹង​ត្រៀម​ដាក់​លក់​ក្នុង​ទី​ផ្សារ​ក្នុង​តម្លៃ​ 3000$​ ជា​មួយ​បន្ទះ​ VGA​ កាត​ 1​ ដើម។
សូមទស្សនាវីដេអូអំពី​ New Nvidia នេះទាំងអស់គ្នា


ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top