Samsung ក៏មានអំពូលភ្លើងឆ្លាត ដូចទៅនឹង LG ដែរ!
Samsung គឺជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំមួយ ហើយសព្វថ្ងៃនេះ មនុស្សរាប់រយលាននាក់កំពុងតែប្រើប្រាស់ផលិតផល Samsung ពាសពេញពិភពលោក។ ទម្លាប់របស់ Samsung នោះខ្លួនតែងតែដើរអោយទាន់គូរប្រកួតខ្លួនជានិច្ច ពោលបើដៃគូរខ្លួនមានផលិតផលអ្វីពិសេស នោះ Samsung ក៏មានដែរ។ កាលពីដើមអាទិត្យនេះ LG បានបង្ហាញពីអំពូលភ្លើងដ៏ឆ្លាតរបស់ខ្លួនម្តងហើយ ដែលវាអាចបញ្ជាតាមរយៈទូរស័ព្ទបាន និងមានអាយុកាលដល់ទៅ 10 ឆ្នាំឯណោះ។ ហើយ 6 ថ្ងៃក្រោយមក Samsung ក៏បានបញ្ចេញអំពូលភ្លើងឆ្លាតស្រដៀងគ្នានេះដែរ ដែលវាមានឈ្មោះថា Light +។
អំពូលភ្លើងរបស់ Samsung មួយនេះ មានលក្ខណៈពិសេសដូចទៅនឹងអំពូលភ្លើងរបស់ LG ដោយ ពោលអ្នកប្រើប្រាស់អាចបញ្ជាវាដោយប្រើប្រាស់ ស្មាតហ្វូន រឺក៏ថេប្លេតបានតាមរយៈប្រព័ន្ធ Bluetooth។ អ្នកប្រើប្រាស់អាចបញ្ជាអំពូលនេះបានច្រើន ដូចជាបិទបើក កម្រិតពន្លឺរបស់អំពូល ហើយវាក៏មានអាយុកាលប្រើបាន 10 ឆ្នាំដូចទៅនឹងអំពូលរបស់ LG ដែរ។ ទន្ទឹមនឹងនេះដែរ អ្នកប្រើប្រាស់ក៏អាចផ្លាស់ប្តូរពណ៌នានា បានដែរ ដូចជា ក្រហម លឿង បៃតង ខៀវ ទៅតាមចិត្តអ្នកប្រើប្រាស់ផងដែរ។
អំពូលរបស់ Samsung ដែលត្រៀមនឹងចរាចារណ៍នៅក្នុងទីផ្សារនេះគឺមានចំនួនបីសម្រាប់ជ្រើសរើស អាស្រ័យទៅតាមតម្រូវការ។ អំពូលទីមួយមានទំហំតូចល្មម សាកសមប្រើប្រាស់ក្នុងបន្ទប់គេង ចំណែកឯទំហំបន្ទាប់គឺធម្យម អាចដាក់បានទាំងនៅផ្ទះបាយ រឺបន្ទាប់ទទួលភ្ញៀវ។ វាក៏មានអំពូលប្រភេទវែងដែរ ដែលអាចប្រើបានគ្រប់បន្ទប់ ទាំងអស់ ហើយថែមទាំងមានពន្លឺភ្លឺខ្លាំងទៀតផង។
យ៉ាងណាមិញ Samsung មិនទាន់បានតាំងបង្ហាញវាជាផ្លូវការនៅឡើយទេ ទាល់តែថ្ងៃទី 30មីនាឯណោះ។ ចំណែកឯតម្លៃរបស់វាវិញ ក៏យើងមិនទាន់ដឹងច្បាស់ដែរ តែយើងសង្ឃឹមថា វានឹងមិនថ្លៃជាង 50$ ទៅចុះ ព្រោះអីអំពូលឆ្លាតរបស់ LG មានតម្លៃត្រឹមតែ 32.40$ ប៉ុណ្ណោះ។
បច្ចេកវិទ្យាកាន់តែទំនើបហើយ ដែលសូម្បីតែអំពូលភ្លើងយើងសោះ ប៉ុន្តែវានឹងអាចបញ្ជាបិទបើក ផ្លាស់ប្តូរព៌ណបានយ៉ាងទំនើប។ ប្រសិនបើអំពូលឆ្លាតទាំងនេះនឹងដាក់លក់នៅលើទីផ្សារ តើអ្នកនឹងទិញវាយកទៅប្រើប្រាស់ដែររឺទេ? សម្រាប់តម្លៃក្បែរ 30$ រឺ 40$ ខ្ញុំគិតថាមិនសូវថ្លៃប៉ុន្មានទេ ព្រោះអីវាអាចប្រើប្រាស់បានជាង 10 ឆ្នាំឯណោះ ថែមទាំងពិសេសជាងអំពូលយើងធម្មតាទៀត។
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: