[UPDATE] ផ្កាយរណបថៃ ថតជាប់ វត្ថុលើមហាសមុទ្រឥណ្ឌា ចំនួន ៣០០ បំណែក អាចជាកំទេចកំទី យន្តហោះ ម៉ាឡេស៊ី!
កាលពីពេលថ្មីៗ កន្លងទៅនេះ មានការចុះផ្សាយរួចមកហើយ នូវព័ត៌មាន អំពីការថតបាន នូវវត្ថុ ចំនួន ១២២ ដោយផ្កាយរណប របស់ប្រទេសបារាំង ប៉ុន្តែ នៅពេលនេះវិញ ផ្កាយរណប របស់ប្រទេសថៃ ក៏មានការថតបាន នូវវត្ថុ ដែលស្ថិតនៅលើ មហាសមុទ្រឥណ្ឌា ដូចគ្នានោះដែរ ដោយគ្រាន់តែចំនួន នៃវត្ថុដែលគេសង្ស័យថាជា កំទេចកំទីយន្តហោះនោះ មានចំនួន ច្រើនជាងមុន គឺរហូតដល់ទៅ ៣០០ បំណែក ឯណោះ។
រូបភាពពីផ្កាយរណប បង្ហាញពីវត្ថុដែលគេគិតថា ជាបំណែក កំទេចកំទីយន្តហោះ Boeing 777 នោះ ត្រូវបានឲ្យដឹងថា មានប្រវែងចាប់ពី ២ម៉ែត្រ ទៅដល់ ១៥ម៉ែត្រ និង មានចំនួន ដល់ទៅ ៣០០ លើសពីចំនួន ដែលផ្កាយរណបបារាំង ថតបានកាលពីពេលមុន ដែលមានតែ ១២២ ប៉ុណ្ណោះ និងមានទីតាំងស្ថិតនៅរយៈចម្ងាយ ២,៧០០គីឡូម៉ែត្រ ភាគខាងត្បូង ឈៀងខាងលិច ពីទីក្រុង Perth របស់ប្រទេសអូស្ត្រាលី។
វត្ថុដែលភ្នាក់ងារអភិវឌ្ឍន៍ ព័ត៌មានភូមិសាស្រ្ត និង បច្ចេកវិទ្យាអាវកាស របស់ថៃ ថតជាប់នោះ ត្រូវបានគេជឿជាក់ថា អាចមានជាប់ទាក់ទងនឹង ជើងហោះហើរ MH370 របស់ម៉ាឡេស៊ី ដែលបានបាត់នោះ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: