តោះនាំគ្នាមកមើល ស្តាយថ្មីក្នុងការ ដកធ្មេញដែលរង្គើ ទាំងអស់គ្នា! (Video Inside)

0

កាលពីនៅកុមារភាព ពេលដែលយើងរង្គើធ្មេញ ហើយចង់ដកវា នោះពិតជាពិបាក ណាស់មែនទេ? ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញពីវិធី ដ៏ថ្មីស្រឡាងនិងអស្ចារ្យមួយ របស់ឪពុកម្នាក់ដែល បានជួយដកធ្មេញ ដែលរង្គើរបស់កូនប្រុសគាត់។

លោក Malcom Swan រស់នៅក្នុងទីក្រុង Dublin, ប្រទេសអៀរឡង់ (Ireland) បានឃើញថា ធ្មេញរបស់កូនប្រុសគាត់ ដែលមានឈ្មោះថា Adam វ័យ៨ឆ្នាំ បានរង្គើស្ទើរ តែជ្រុះបាក់ទៅហើយ ក្រោយមកគាត់ក៏នឹកឃើញ គំនិតមួយដែលដកវា ដោយប្រើឧទ្ធម្ភាគចក្របញ្ជា (remote-controlled helicopter) ។

នៅក្នុងវីដេអូនោះ បង្ហាញថា Adam កំពុងសើចស្ញេញ នៅកណ្តាលវាលស្មៅ ខណៈដែលរូបគេកំពុងត្រៀម ធ្វើប្រតិបត្តិការដកធ្មេញនេះ។

ឪពុករបស់គេនិយាយថា “នៅពេលដែលត្រៀមខ្លួន រួចរាល់ចូរលើក មេដៃជាសញ្ញា ដើម្បីអោយគាត់ បញ្ជាឧទ្ធម្ភាគចក្រជ័រនោះ ហោះឡើងទៅលើ”។

ក្រោយមកប្រតិបត្តិការ របស់ពួកគេទាំងពីរ ក៏បានទទួលជោគជ័យ។ ហើយពួកគេមាន ភាពរីករាយចំពោះសកម្មភាព ទាំងនេះ។

គួរបញ្ជាក់ផងដែរថា វីដេអូនេះមានអ្នក ចូលទស្សនាច្រើនជាង ៥២,០០០ដង ចាប់តាំងពី ការបង្ហោះចូលកាលពី ចុងសប្តាហ៍មុន។

ចង់ដឹងថា សកម្មភាពនោះយ៉ាងម៉េច សូមទស្សនាវីដេអូ ទាំងអស់គ្នា៖











ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top