ទស្សនាវីដេអូនេះ អាចនឹង រំភើបជំនួសនាង ស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន (Video Inside)
អង់គ្លេស៖ វាជាស្ថានភាពមួយ ដែលកម្រជួបប្រទះដែល មានស្រ្តីម្នាក់អាចស្តាប់លឺវិញ បន្ទាប់ពីនាង បានថ្លង់អស់រយៈពេលយ៉ាងយូរមក។
ស្រ្តីម្នាក់នេះឈ្មោះថា Joanne Milne អាយុ៣៩ឆ្នាំ រស់នៅទីក្រុង Gateshead ប្រទេសអង់គ្លេស ដែលនាងបាន ក្លាយជាមនុស្សថ្លង់ ក្នុងវ័យ២០ឆ្នាំមកម្ល៉េះ។ ដោយសារតែសំណាង បានធ្វើអោយជីវិតរបស់នាង ត្រូវបានផ្លាស់ប្តូរ អាចស្តាប់លឺវិញ ហើយនាងបានប្រាប់ ទៅគ្រូពេទ្យថា នាងអាចស្តាប់សំលេងខ្លួនឯង វិញបានហើយ។ ដោយរំភើបចិត្តពេក ទឹកភ្នែករបស់នាងមិន ព្រមឈប់ហូរនោះទេ។
បន្ថែមពីនេះទៅទៀត នាងMiline បានវះកាត់ចំនួន ៤សប្តាហ៍ មុនពេលតំឡើង ប្រដាប់ស្រូបសំលេងចូល ក្នុងត្រចៀករបស់នាង ប៉ុន្តែ ស្ថានភាពនេះ ត្រូវរងចាំមើលថាតើ ការវះកាត់នេះ អាចទួលជោគជ័យបានដែរ ឬក៏យ៉ាងណា។ ប៉ុន្តែគ្រប់យ៉ាង វាប្រព្រឹត្តទៅដោយជោគជ័យ ដែលធ្វើអោយនាងរំភើបក្នុងចិត្ត ខ្លាំងបំផុត។ ជាពិសេសនាង Miline ក៏បានលេចមុខ ក្នុងវិទ្យុ BBC កាលពីម្សិលមិញ ជាកន្លែងដែលមិត្តភក្កិ របស់នាង បានធ្វើអោយភ្ញាក់ផ្អើល ជាមួយការរៀបចំចម្រៀងដ៏ពិសេស សម្រាប់នាង ដោយសារ Miline អាចស្តាប់សំលេងបានវិញ។
ឥឡូវនេះ ជីវិតរបស់នាង ត្រូវបានផ្លាស់ប្តូរ ពីមនុស្សថ្លង់ម្នាក់ មកជាមនុស្សអាចស្តាប់អ្វីបានទាំងអស់៕
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: