សម្រែកដ៏ឈឺចាប់បំផុត បន្ទាប់ពី គ្រាប់ដែកមួយ បានជាប់នឹងម្រាមដៃ ក្មេងប្រុសម្នាក់នេះ (Video inside)

0

ចិន៖ មានក្មេងប្រុសម្នាក់ បានឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពី គ្រាប់ដែកមួយ បានចូលម្រាមដៃរបស់គេ។

ក្មេងប្រុសម្នាក់នោះ រស់នៅទីក្រុងChongqing ប្រទេសចិន ដោយដំបូងគេបានលេង គ្រាប់ដែកដែលមានរាង ដូចចញ្ចៀនអញ្ចឹង ស្រាប់តែពេលនោះ គ្រាប់ដែក បានរអិលចូលក្នុងម្រាមដៃ ខាងស្តាំរបស់គេ ។ ម្តាយរបស់ក្មេងប្រុសនោះ បានហៅក្រុមជួយសង្គ្រោះ អោយមកជួយយកគ្រាប់ដែកនោះ ចេញពីម្រាមដៃកូនរបស់គាត់។

អ្វីដែលមិនគួរអោយ ជឿនោះគឺ ពួកគេបានប្រើប្រាស់ ប្រដាប់ប្រដាទាំង៦យ៉ាង ផ្សេងៗគ្នា និងចំណាយពេលទៅដល់១ម៉ោង កន្លះ ទើប អាចយកបំបែក គ្រាប់ដែកដែលជាប់នោះ ចេញពីម្រាមដៃ របស់ក្មេងប្រុសនោះបាន។ ដោយដំបូងពួកគេ បានយកសាប៊ូ និងប្រេងដើម្បីអោយវា អាចរំអិលមកបាន ប៉ុន្តែវិធីនេះ នៅតែមិនអាច ទទួលបានជោគជ័យ ក៏យកកន្ត្រៃកាត់ក្រចក និងដង្កាប់ធំៗ មកកាត់។ យ៉ាងណាមិញ គួរអោយអានិតដល់ ក្មេងប្រុសនោះណាស់ ដែលមានការឈឺចាប់យ៉ាងខ្លាំង នៅពេលពួកគេ បានបន្ថែមប្រដាប់ប្រដាជាច្រើន លើម្រាមដៃរបស់គេ ដើម្បីកាត់គ្រាប់ដែក នោះចេញ។

ចុងក្រោយគ្រាប់ដែកនោះ ក៏អាចបំបែកបាន ប៉ុន្តែម្រាមដៃរបស់ក្មេងប្រុស មានសភាពហើមយ៉ាងខ្លាំង។

នេះជាបទពិសោធន៍មួយ ដែលយើងគួរជៀសវាង ផងដែរ៕













ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top