ឡូយអត់? ស្អាត និង ច្រៀងពិរោះ ហើយ ចេះ ៥ភាសា ក្នុងពេលតែមួយ បានទៀត (Video Inside)

0

ជួបជាមួយ Jannine Parawie ជាស្រីស្អាតមា្នក់ កូនកាត់ថៃ-អាល្លឺម៉ង់ ដែលមានអាយុត្រឹមតែ ១៣ឆ្នាំ ប៉ុណ្ណោះ និងស្អាតគួរឲ្យស្រលាញ់ ព្រមទាំង អាចច្រៀងបានយ៉ាងពិរោះទៀតផង។

ចំពោះJannieម្នាក់នេះ មិនត្រឹមតែស្អាតនោះទេ ថែមទាំងអាចនិយាយបាន ៥ភាសា ទៀតផង ដូចជា ថៃ អង់គ្លេស អាល្លឺម៉ង់ ចិន និងវៀតណាម ។ ដោយក្នុងឆ្នាំ ២០១០ Jannine ក៏បានប្រលូកក្នុងវិស័យ អ្នកបង្ហាញម៉ូតដែរ ប៉ុន្តែដល់អាយុ ១១ឆ្នាំ នាងបានចូលច្រៀងវិញ ប្រមាណរយៈពេល ៣ខែប៉ុណ្ណោះ ក្នុងការរៀននិងបណ្តុះបណ្តាលផ្នែកចម្រៀង ធ្វើអោយនាងអាច ឡើងប្រកួតចម្រៀងកុមារ ក្នុងកម្មវិធីទូរទស្សន៏ជាតិមួយ ជាពិសេសនោះ នាងក៏បានទទួលជ័យលាភី ជាប់ចំណាត់ថ្នាក់លេខ៣ផងដែរ។ រហូតដល់អាយុ១៦ឆ្នាំ នាងក៏បាន ចុះកុងត្រាជាមួយ ក្រុមហ៊ុនផ្សព្វផ្សាយ ដ៏ធំបំផុតក្នុងប្រទេសថៃ ឈ្មោះថា GMM Grammy។

ក្នុងនោះដែរ នាងក៏បានចេញចម្រៀងមួយបទ រួមគ្នាផងដែរ មានចំណងជើងថា Getsunova ។ ទោះបីជានាងJannine មានការប៉ិនប្រសប់ យ៉ាងណាក៏ដោយ ក៏នាងនៅតែខិតខំហាត់ និងត្រូវការ បណ្តុះបណ្តាលបន្ថែមផងដែរ។ មិនតែប៉ុណ្ណោះ នាងនឹងទទួលបាន សញ្ញាប័ត្រ អប់រំចំនួន ២ ព្រមៗគ្នាដែរ គឺសញ្ញាប័ត្រវិទ្យាល័យ និងសញ្ញាប័ត្រសាកលវិទ្យាល័យ ក្នុងឆ្នាំ២០១៦។ ជាក់ស្តែង ទោះជានាង រវល់យ៉ាងណាក៏ដោយ ក៏នាងខិតខំហ្វឹកហាត់សំលេងនាង និងបានបង្ហោះតាមគេហទំព័រ យូធូប។ ចំពោះក្នុងគេហទំព័រយូធូបរបស់នាង ក៏មានអ្នកគាំទ្រនាង ច្រើនលើសលប់ផងដែរ ដែលក្នុងនោះ មានអ្នកបញ្ចេញមតិ ដូចជា៖

"នាងដូចជាតារាម៉ូដែលមួយរូបអញ្ចឹង!"

"នាងពិតជាស្អាតណាស់!"

"សំលេងរបស់នាង ពិតជាពិរោះមែន!"

ដូច្នេះចាំអីទៀត ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖



វីដេអូនៅពេល នាងនិយាយ៥ភាសាព្រមៗគ្នា៖


វីដេអូពេលនាងច្រៀងជាក្រុម៖
វីដេអូនាងច្រៀងតាមបទ Diamonds របស់ Rihanna៖
បទ Wrecking Ball របស់ Miley Cyrus ៖
ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top