១០ វិធីដ៏អស្ចារ្យ ដើម្បីបញ្ឈប់ការបរិភោគ អាហារលើសកំណត់ [VIDEO]
ជាការពិតណាស់ មនុស្សគ្រប់រូប តែងតែចង់បាន រូបរាងសាកសមនឹងដងខ្លួន បើជាមនុស្សស្រីវិញតែងតែ ចង់បានរាងស្វែលស្អាត ដើម្បីបង្កើនសម្រស់បន្ថែម មួយកម្រិតទៀត។ ចំពោះផ្នែកបុរសវិញ ក៏កាន់តែមិនចង់បានរូបរាង ធាត់ ដុះក្បាលពោះអ្វីនោះដែរ ពួកគេគ្រាន់តែ ត្រូវការរូបរាងសមល្មម នឹងដងខ្លួនក៏រួចជាស្រេច។
ម៉្យាងវិញទៀត ការធាត់លើសទម្ងន់បែបនេះ ក៏មានផលប៉ះពាល់ដល់សុខភាពដូចគ្នា ភាគច្រើនត្រូវប្រឈមមុខនឹង ជម្ងឺទឹកនោមផ្អែមទៀតផង។ ចុះបើអ្នកកំពុងឋិតក្នុង បញ្ហាបែបនេះ តើអ្នកគួរទប់ស្កាត់ការបរិភោគអាហារ លើសកំណត់ បានដោយរបៀបណា?
ខាងក្រោមនេះគឺជាវិធី សាមញ្ញដែលលោកអ្នកអាចសាកល្បង បញ្ឈប់ការទទួលទានលើសកំណត់ដោយខ្លួនឯងផ្ទាល់…
១/ ផ្លាស់ប្តូរការបរិភោគ អាហារពីចានធំ មកក្លាយជាចានតូចវិញ
បើសិនជាអ្នកនៅតែបន្តញាំអាហារចានធំទៀត នោះអ្នកនៅតែត្រូវប្រឈមមុខនឹង ការធាត់លើសទម្ងន់ដដែល។ សាកល្បង ប្តូរអាហាររបស់អ្នកទៅក្នុងចានតូចវិញ ហើយព្យាយាមផ្លាស់ប្តូរទំលាប់មក ញាំអាហារក្នុងចានតូចៗជារៀងរាល់ថ្ងៃ នោះអ្នកនឹងទទួលបានលទ្ធផលដ៏សមប្រកបមួយ។
២/ ប្រើដៃដែលមិនសូវប្រើប្រាស់(ឆ្វេង) ដើម្បីបរិភោគអាហារ
ព្យាយាមកុំញាំចំនីអាហារ ដោយប្រើដៃដែលអ្នកតែងតែប្រើប្រាស់ជាទម្លាប់ប្រចាំថ្ងៃ ជំនួសដោយការញាំចំនីអាហារដោយ ដៃដែលមិនសូវប្រើប្រាស់វិញនោះ អ្នកនឹងកាត់បន្ថយចំនួននៃការបរិភោគបាន ២០ភាគរយបន្ថែមទៀត។
៣/ ចាប់ផ្តើម ញាំទឹកដោយដាក់ក្នុងកែវតូចវែង
ការបរិភោគទឹកក៏ដូចជាការទទួលទានចំនីអាហារដែរ ព្យាយាមផ្លាស់ប្តូរកែវដែលមានរូបរាងខ្លីៗ តែមានមាឌធំៗអស់នោះ មកប្រើកែវដែលមានរាងវែង តែមានមាឌតូចជំនួសវិញ។
៤/ ដាក់កញ្ចក់នៅក្នុងផ្ទះបាយរបស់អ្នក
សាកល្បងដាក់កញ្ចក់នៅក្នុងផ្ទះបាយរបស់អ្នក ហើយយកអាហារដែលមានផាសុខភាព នឹងអាហារដែលគ្មានផាសុខភាព ទល់មុខនឹងកញ្ចក់ នោះអ្នកនឹងដឹងដោយខ្លួនឯងថា ត្រូវរើសយក អាហាររបៀបណា។ ដូច្នេះព្យាយាមដាក់កញ្ចក់ក្នុងផ្ទះបាយរបស់អ្នក។
៥/ ទំពារស្ករកៅស៊ូ នៅពេលដែលមានអារម្មណ៏ថាឃ្លាន
នៅពេលដែលអ្នកមានអារម្មណ៏ថាឃ្លាន ទោះបីជាទើបតែបរិភោគហើយក៏ដោយ សូមងាកមកទំពារស្ករកៅស៊ូជំនួសវិញ ហើយត្រូវរើសយកស្ករកៅស៊ូដែលមានរសជាតិ ផ្លែឈើ វានឹងអាចកាត់បន្ថយការឃ្លានរបស់អ្នកបាន។
៦/ បរិភោគយឺតៗ
បើសិនជាអ្នកញាំចំនីដោយកាយវិការលឿនៗ ឆាប់អស់នោះវានឹងធ្វើឲ្យចំណង់នៃការឃា្លនរបស់អ្នកកាន់តែកើនឡើងថែមទៀត តែបើអ្នកព្យាយាមញាំយឺតៗ ម្តងមួយៗនោះអ្នកនឹងមានអារម្មណ៏ថាឆ្អែត ហើយក៏មិនបរិភោគបន្តទៀតដែរ។
៧/ ប្រើប្រាស់ចានដែលមានពណ៏ក្រហម
តាមការស្រាវជ្រាវបានបញ្ជាក់ថា នៅពេលដែលអ្នកបរិភោគអាហារដោយដាក់ក្នុងចានព៌ណក្រហមនោះអ្នកនឹង បរិភោគបានតិចជាងចានដែលមានព៌ណផ្សេងទៀត ដូចនេះផ្លាស់ប្តូរចានរបស់អ្នក ហើយប្រើប្រាស់តែព៌ណក្រហមជំនួសវិញ។
៨/ បិទទូរស្សន៏នៅពេលដែលអ្នកចាប់ផ្តើមទទួលទានអាហារ
អ្នកនឹងទទួលទានកាន់តែច្រើននៅពេលដែលអ្នកមើលទូរទស្សន៏ ដូចនេះគ្រប់ពេលដែលអ្នកចាប់ផ្តើមបរិភោគអាហារ សូមបិទទូរទស្សន៏ជាមុនសិន នោះអ្នកនឹងកាត់បន្ថយការញាំបាន ៥០ភាគរយបន្ថែមទៀត។
៩/ ថតរូបម្ហូបអាហារដែលគ្មាន ផាសុខភាពរបស់អ្នក
ថតរូបភាពអាហារដែលគ្មាន ផាសុខភាពរបស់អ្នកទុកក្នុង ទូរស័ព្ទដៃ ហើយមើលរូបភាពនោះ នៅពេលដែលអ្នកចង់ទទួលទាន អាហារអស់ទាំងនោះ។ វិធីនេះអាចធ្វើឲ្យអ្នកបញ្ឈប់ ការញាំអាហារដែល គ្មានផាសុខភាពបាន។
១០/ ចៀសវាងការទទួលទានអាហារគ្រប់មុខក្នុងពេលតែមួយ
នៅពេលដែលអាហារជាច្រើន ប្រភេទខុសគ្នា តម្រៀបនៅចំពោះអ្នក ដើម្បីចៀសផុតពីការហូបហួសកំណត់ សូមព្យាយាមជ្រើសយកតែមួយប្រភេទដើម្បីទទួលទាន ហើយទទួលទានយឺតៗ មួយៗដោយចំនួនតិចបំផុត ។
១០ វិធីងាយៗ ខាងលើនេះអាចទាញអ្នកចេញពី ការធាត់ហួសទម្ងន់ នឹងការទទួលទានលើសកំណត់បាន។ កាន់តែច្បាស់ សូមតាមដាន វីដេអូ ខាងក្រោមនេះបន្ថែមទៀត សង្ឃឹមថាជោគជ័យទាំងអស់គ្នាណា..
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: