ទម្លាយអាថ៌កំបាំងភេរវករបិទមុខដែលសង្ស័យថាជាកីឡាករបាល់ទាត់
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ភេរវករអាល់កៃដាបិទមុខ ដែលអះអាងថាជាអតីតកីឡាករ Arsenal នៅក្នុងវីដេអូនោះ ត្រូវបានគេផ្តល់អត្តសញ្ញាណហើយថាជាពលរដ្ឋព័រទុយហ្គាល់។
គួរឲ្យដឹងថា បុរសម្នាក់ដែលប្រើឈ្មោះក្លែងបន្លំនៅក្នុងខ្សែអាត់វីដេអូនោះ គេជឿជាក់ថា ជាពលរដ្ឋកំពុងរស់នៅក្នុងទីក្រុងLeytonស្ថិតនៅភាគខាងលិចទីក្រុងឡុងដ៍ ប៉ុន្តែគេនៅមិនទាន់ច្បាស់នោះ ទេថាតើជនបិទមុខម្នាក់នោះ ធ្លាប់លេងឲ្យក្លឹបកាំភ្លើងធំ Arsenalដែរឬយ៉ាងណានោះទេ ឬក៏ពាក់ព័ន្ធ ជាមួយក្លឹបមួយណានោះទេ។
ដោយឡែកក្លឹប Arsenalបានបញ្ជាក់យ៉ាងច្បាស់លាស់រួចហើយ ថាពួកគេមិនធ្លាប់ស្គាល់បុរសម្នាក់ នេះទេ ឬមានប្រវត្តិពាក់ព័ន្ធនឹងក្លឹបពីមុនមកនោះដែរ។
ប្រភពព័ត៌មានជាច្រើនបានរាយការណ៍ប្រាប់កាសែត The Guardianថា គេគ្មានជំនឿថា ជនបិទ មុខម្នាក់នេះ គឺជាកីឡាករបាល់ទាត់អាជីពនោះឡើយ ប៉ុន្តែប្រហែលជាធ្លាប់ចូលរួមវគ្គហ្វឹកហាត់ជាមួយគ្រូ បង្វឹកបាល់ទាត់។
អ្នកនាំពាក្យក្លឹប Arsenal បានឲ្យដឹងថា ពួកយើងមិនធ្លាប់ដែលស្គាល់ជនបិទមុខម្នាក់នេះទេ ហើយ យើងក៏គ្មានប្រវត្តិមនុស្សបែបហ្នឹងដែរ។
សូមបញ្ជាក់ថា ពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា បុរសម្នាក់នេះ អាចជាកីឡាករ Lassana Diarra អាយុ២៩ឆ្នាំ ដែលជាអតីតកីឡាករលេងនៅក្របខណ្ឌ Premier League និងធ្លាប់ លេងឲ្យក្លឹបជាច្រើននៅអង់គ្លេស Arsenal, Chelsea និងក្លឹប Portsmouth ក៏ដូចជាក្លឹប Real Madrid ផងដែរ។ ជាលទ្ធផល Diarra ដែលបច្ចុប្បន្នលេងឲ្យក្លឹបLokomotiv Moscow នៅប្រទេសរុស្ស៊ីនោះ បានចេញមុខមកច្រានចោល អំណះអំណាងដែលថា លោកបានក្លាយជាអ្នកចម្បាំងឥស្លាមនៅស៊ីរី ដោយ លោកបានអះអាងថា លោកមិនដែលបោះជំហានចូលប្រទេសដែលញាំញីដោយសារសង្គ្រាមស៊ីវិលមួយនេះ ម្តងណាឡើយ៕
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: