គ្រូស្រី ផ្ញើររូបស្រាត និង វីដេអូស្រើបស្រាល ដល់សិស្ស ទីបំផុត នាយកសាលា មើលឃើញ!
អាមេរិក៖ គ្រូបង្រៀនស្រីម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពី នាយកសាលាប្រទះឃើញ ខ្សែវីដេអូ អាសអាភាសរបស់នាង នៅក្នុងទូរស័ព្ទដៃ របស់សិស្ស រួចមក។
នាង Caron Elizabeth Blanton អាយុ ៣៤ ឆ្នាំ នៅទីក្រុង Mooresboro រដ្ឋ North Carolina ត្រូវបានចោទប្រកាន់ ពីបទបញ្ជូន រូបថតអាក្រាតកាយ និងវីដេអូសិចរបស់នាង ទៅឲ្យសិស្សយ៉ាងហោចណាស់ ២នាក់។ នាង Blanton ដែលជាគ្រូបង្រៀន នៅវិទ្យាល័យ Burns ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីនាយកសាលា បានរកឃើញ ខ្សែវីដេអូឃ្លីប អាក្រាតកាយ ដែលនាង ថតដោយខ្លូនឯងផ្ទាល់ នៅក្នុងទូរសព្ទដៃ របស់សិស្ស។
អ្នកស៊ើបអង្កេត បាននិយាយថា វីដេអូនេះ ដំបូងឡើយ ចាប់ផ្តើមដោយ ដោយការផ្ញើររូបភាព សាមញ្ញធម្មតា ទៅវិញទៅមក រវាងអ្នកគ្រូ នឹងសិស្សប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីនោះមកទៀត រូបភាព កាន់តែស្រើបស្រាលឡើងៗ ដោយក្នុងនោះ មានបង្ហាញនូវរូបភាព ស្លៀកឈុតមុជទឹក របស់នាង រហូតដល់យូរៗទៅ ឈានទៅដល់ រូបអាក្រាត និង វីដេអូស្រើបស្រាល ជាហូរហែរ។ គួរបញ្ជាក់ផងដែរថា នាយកសាលាបានដឹងពី បញ្ហា វីដេអូអាសអាភាស របស់អ្នកគ្រូម្នាក់នេះ ក៏ដោយសារតែ សិស្សមួយចំនួន ដែលបានទទួល វីដេអូនេះហើយ យកទៅនិយាយប្រាប់តៗគ្នា ទើបបានឮដល់ត្រចៀក លោកយ៉ាងដូច្នេះ ។
នាង Caron Elizabeth Blanton ត្រូវបានចោទប្រកាន់ពីបទ ប្រព្រឹត្តអំពើ មិនសមរម្យជាមួយ សិស្សរបស់ខ្លួន ដែលមានអាយុក្រោម 16 ឆ្នាំ និងត្រូវទទួលទោសពីបទ ផ្សព្វផ្សាយរូបភាព អាសអាភាសដល់អនិតិជន។ នាងត្រូវបាន ឲ្យនៅក្រៅឃុំ បន្ទាប់ពីមាន ការបង់ប្រាក់ធានាខ្លួន ចំនួន ១៥០,០០០ ដុល្លារអាមេរិក៕
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
ប្រភព បរទេស
ដោយ ម៉ានិច្ច
ខ្មែរឡូត
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: