និស្សិតប្រុសលួចមើលនារីប្រើប្រាស់ បង្គន់ ដើម្បីសម្រេចតណ្ហាខ្លួនឯង!
ថៃ៖ និស្សិតប្រុសម្នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុង ឈុនបូរី ប្រទេសថៃ ក្រោយពី លាក់ខ្លួននៅក្នុងបន្ទប់ទឹក ស្រីនៅក្នុងផ្សារទំនើបដ៏ធំមួយ និងត្រូវរងការទះកំផ្លៀងពី នារីដែលចាប់បានផងដែរ។
យ៉ាងណាមិញ និស្សិតប្រុសនេះមានឈ្មោះថា Nattakarn Sakulsongboonsiriអាយុ២៥ឆ្នាំត្រូវបានបុគ្គលិក នៅក្នុងផ្សារទំនើប នាំគ្នា ទះកំផ្លៀងនៅក្នុង ស្ថានីយ៍ប៉ូលីស បន្ទាប់ពីជននេះ បានលបមើល ពួកនាងប្រើប្រាស់បន្ទប់ទឹកនោះ។
ទោះជាយ៉ាងណា និស្សិតនេះ ក៏បានសារភាពដូចគ្នា ថាខ្លួនពិតជាពួនសំងំ នៅក្នុងបន្ទប់ទឹកស្រី ដែលស្ថិតនៅកន្លែងដែលគេដាក់របាំងបន្ដិចនោះ។ ជននេះបានបន្ដថា នេះជាលើកទី២ហើយ ដែលខ្លួនចូលលបមើលបែបនេះ និងខ្លួន ក៏ធ្លាប់ទទួលការព្យាបាល ពីមុនផងដែរ ចំពោះទង្វើរបែបនេះ គឺការសម្រេចកាមដោយខ្លួនឯង។
ជាមួយគ្នានេះ និស្សិតប្រុសនេះ មិនបានបញ្ជាក់ថា ការសម្រេចតណ្ហាដោយខ្លួនឯងនេះ គឺទៅតាមរយៈ ឃើញនារីដោះសំលៀកបំពាក់ ឬ ចូលចិត្ដធ្វើអ្វីដែលខុសច្បាប់ ឬ ការចូលចិត្ដ មើលពួកនារីៗ ប្រើប្រាស់បង្គន់នោះទេ។
សម្រាប់ប្រិយមិត្ដនារីទាំងឡាយ គួរតែមានការប្រុងប្រយ័ត្ន នៅពេលដែលចូលទៅក្នុង បន្ទប់ ព្រោះរឿងអាក្រក់ អាចកើតមានឡើង ដោយយថាហេតុ មិនថាតែនៅក្នុងប្រទេសថៃនោះទេ៕
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: