ក្រឡេក មកមើល កូនស្រី ដ៏ ស្រស់ស្អាត ទាំង ២៩រូប របស់ មហាសេដ្ឋី ប្រចាំប្រទេសថៃ បន្តិចមើល!

0

មនុស្សភាគច្រើន តែងប្រាថ្នាចង់បាន នូវរូបរាង ក៏ដូចជាមុខមាត់ស្រស់ស្អាត មានទ្រព្យសម្បត្តិស្តុកស្តម មានកេរ្ត៍ឈ្មោះ និង កិត្តិយសខ្ពង់ខ្ពស់។ ប៉ុន្តែ មិនមែនមនុស្សរាល់គ្នា សុទ្ធតែអាចទទួលបាន នូវអ្វីៗទាំងអស់នោះ ក្នុងពេលតែមួយ បានឡើយ។
យ៉ាងណាមិញ ថ្ងៃនេះ ខ្មែរឡូត សូមនាំប្រិយមិត្តឲ្យបានស្គាល់ នូវនារីស្រស់ស្អាត ទាំងនេះ ដែលពួកនាង សុទ្ធតែជានារីដែលមាន សំណាងបំផុត ដោយអាចទទួលបាន នូវអ្វីៗគ្រប់យ៉ាង ដែលបានរៀបរាប់ខាងលើនោះ។
ពួកនាង ជាកូនស្រី របស់បណ្តាមហាសេដ្ឋីរបស់ប្រទេសថៃ។ ពួកនាង មានអ្វីៗគ្រប់យ៉ាងទាំងអស់ និង មានមនុស្សច្រណែន មិនតិចនោះដែរ ព្រោះថា ពួកនាងរស់នៅក្នុងជីវិត យ៉ាងទំនើបទាន់សម័យ ព្រមទាំងមានរូបសម្បត្តិស្រស់ស្អាត ថែមទៀតផង។  ដូច្នេះចាំអីទៀត តាមដាន ជាមួយខ្មែរឡូត ទាំងអស់គ្នា៖
ចុចទីនេះ មើលរូបភាពផ្សេងៗទៀត
1. Rosarin Chumsai Na Ayutthaya

Chumsai Na Ayutthaya បញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ បាងកក លើមុខជំនាញ សិល្បៈក្នុងការទំនាក់ទំនង។ នាងដើរតាមគន្លង របស់ម្តាយ ធ្វើជាអ្នកជំនាញ រៀបចំកម្មវិធី A2Z នៃក្រុមហ៊ុន PR របស់ម្តាយនាង។
2. Thanyawan Thephatsadin Na Ayutthaya

នាងមានវ័យ ទើបតែ១៧ឆ្នាំ ប៉ុណ្ណោះ មានក្តីបំណង ចង់បើកហាងចេញម៉ូតសំលៀកបំពាក់ផ្ទាល់ខ្លួនមួយ។
3. Natchaya Krairuek

Natchaya នាងជាតារាមួយដួង និង ជានិស្សិតរៀនជំនាញ ផ្នែកគណនី (Accounting) នៅសាកលវិទ្យាល័យ Chulalongkorn។ នាងល្បីដោយសារតែមាន ចរិតគួរឲ្យស្រលាញ់ និង ទឹកមុខសុភាព គួរឲ្យទាក់ទាញ។
4. Chutimol Sakulthai

នាងមានវ័យ ១៨ឆ្នាំ និង រៀនផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យ Thammasat ហើយក្តីបំណងរបស់នាង ចង់ធ្វើការនៅ ស្ថានីយ៍ទូរទស្សន៍។
5. Ploypayap Srikanchana

ក្នុងវ័យ ២០ឆ្នាំ កំពុងសិក្សានៅ មហាវិទ្យាល័យទីក្រុង ឡូងដ៍ ផ្នែកម៉ូត។ នាងចូលចិត្ត ដុតនំ និង ជួយដល់កិច្ចការ មនុស្សធម៌ ក្នុងពេលទំនេរ។
6. Chayuda Jiawaranon

នាងបានបញ្ចប់ការសិក្សា ចេញពីសាកលវិទ្យាល័យ ក្នុងទីក្រុង Boston សហរដ្ឋអាមេរិក និង មានបំណងចង់ធ្វើការ នៅក្នុង ទំនាក់ទំនងអន្តរជាតិ។
7. Nantinee Aumranan

នាងជាកូនស្រី អ្នកមានវណ្ណៈខ្ពង់ខ្ពស់ ម្នាក់។
8. Nichabul Nakasai

នាងជាកូនស្រី អតីតរដ្ឋមន្ត្រីពាណិ្ជកម្មថៃ។ រូបរបស់នាង តែងត្រូវបានបាន គេប្រទះឃើញ នៅក្នុងទស្សនាវដ្តី។ នាងកំពុងសិក្សា ជំនាញផ្នែក សេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Chulalongkorn។
9. Siree Wongrakmit

កូនស្រី របស់អនុប្រធានគ្រប់គ្រង Bangchak Petroleum
10. Kamolpond Wongrakmit

កូនស្រីម្នាក់ទៀត របស់អនុប្រធានគ្រប់គ្រង Bangchak Petroleum
11. Paipannee Techanarong
12. Pattamon Techanarong

ពាក់មួកខ្មៅ ជាកូនស្រីច្បង នៃគ្រួសារអភិជន Techanarong ដែលជាម្ចាស់ កន្លែងលំហែកាយ Bonanza ។ នាងបានសិក្សាផ្នែក គូរប្លង់ នៅប្រទេសអង់គ្លេស និង កំពុងតែជួយ ដល់កិច្ចការជំនួញ របស់គ្រួសារនាង ផងដែរ។
13. Pimdao Panichsamai

នាងជាសិល្បៈករ និង ជាតារាសម្តែងលើកញ្ចក់ទូរទស្សន៍ មួយរូប ផងដែរ ។
14. Kitiwitchaya Watcharothai

ចៅស្រី របស់លេខាធិការប្រធាន កិច្ចការរាជវាំង។
15. Pimpisa Chirathiwat

នាងជាអ្នកស្រលាញ់ម៉ូតសំលៀកបំពាក់មួយរូប និង ជាកូនស្រី នាយកប្រតិបត្តិ សណ្ឋាគារ Centara ។
16. Parama Raia

កូនស្រី ម្ចាស់ក្រុមហ៊ន S&P  ។
17. Nattapond Tonawanik

នាងគ្រប់គ្រងជំនួញ បន្តពីគ្រួសាររបស់នាង ទៅលើសណ្ឋាគារ Dusit Thani ។ នាងចូលចិត្តកីឡា និង ថែមទាំងបានហាត់ក្បាច់ប្រដាល់ ទៀតផង។
18: Pondpan Sitthinawawit

ជាអ្នកជំនួញ ជួយដល់បងស្រី ក្នុងការនាំចូល ផលិតផលប្រើប្រាស់ក្នុងផ្ទះ ពីប្រទេសអង់គ្លេស។
20. Kritika Korworakul

នាងជាកូនស្រី អ្នកជំនួញ អចលនទ្រព្យ ។ នាងមានវ័យ ២០ឆ្នាំ និង ធ្លាប់ជាប់ជ័យលាភី ក្នុងការប្រកួត Miss Smart Teen ឆ្នាំ ២០០៩ ផងដែរ។
20. Ploywarin Songpakorn

កូនស្រី របស់អនុប្រធានគ្រប់គ្រង ក្រុមហ៊ុន Siam Winery ។
21. Apapat Kanjanapruek

នាងជាតារាម៉ូដែលមួយរូប និង ធ្លាប់ធ្វើជាពិធីករនី ក្នុងកម្មវីធី ទូរទស្សន៍មួយ របស់ថៃ ផងដែរ។
22. Kerika Chotiwijit

Kerika នាងជាតារាម៉ូដែល តារាចម្រៀង និង ជាអ្នកលេងព្យាណូ មួយរូបផងដែរ។ នាងរស់នៅក្នុងភូមិគ្រឹះ តម្លៃ ១០០លានបាត ។
23. Thananya Thanakijamnuay

Thananya ជាអ្នកស្នងតំណែង របស់ក្រុមហ៊ុនសំលៀកបំពាក់ ម៉ាក AIIZ ។ នាងបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យទីក្រុង ញ៊ូយ៉ក ហើយពេលនេះ ក៏កំពុងធ្វើមុខជំនួញ របស់គ្រួសារនាង បន្តផងដែរ។
24. Samsara Aim-eakdul
នាងជាអ្នកមានវណ្ណៈខ្ពង់ខ្ពស់ ចូលចិត្តបញ្ចេញមុខ មួយរូបផងដែរ ដែលកំពុងសិក្សា នៅសាកលវិទ្យាល័យ Chulalongkorn ។
25. Patarasaya Yongrat-tanamongkol

នាងជាតារាម៉ូដែលមួយរូប មានវ័យ ២០ឆ្នាំ ហើយបើតាមពាក្យចចាមអារ៉ាម បានលើកឡើងថា នាងជាមិត្តស្រី របស់តារាសម្តែងប្រុស មួយរូប ឈ្មោះ Nadech ។
26. Chawapond Laohapongchana

នាងជាកូនស្រីពៅ របស់អតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម។ នាងជាអ្នកស្រលាញ់ចូលចិត្ត ម៉ូតសំលៀកបំពាក់មួយរូប ដែលតែង បង្ហោះ នូវម៉ូតប្លែកៗ នៅលើប្លក់ របស់នាង។
27. Pearypie Amata Jittaseni

Pearypie នាងជាអ្នកសិល្បៈមួយរូប ដែលមានវត្តមាន ចូលរួមធ្វើការ នៅក្នុងកម្មវិធី London Fashion Week ។ នាងក៏ជាអគ្គរាជទូត តំណាងឲ្យផលិតផល ម៉ាក Maybelline Thailand ផងដែរ។
28. Milin Yuwajaraskul

នាងជាអ្នកឌីហ្សាញម៉ូត ដ៏ល្បីមួយរូប របស់ប្រទេសថៃ ។ ម៉ាកសំលៀកបំពាក់របស់នាង មានឈ្មោះថា Milin ដែលជាម៉ាក ដ៏ល្បីបំផុតមួយ ប្រចាំប្រទេសថៃ។ នាងក៏ធ្លាប់បាន ថតស្ពតពាណិជ្ជកម្ម ឲ្យផលិតផល ទូរស័ព្ទស្មាតហ្វូន ម៉ាក Samsaung Galaxy Note 10.1 ផងដែរ។
29. Klai Duen, Pimdao, and Matina

បងប្អូនស្រីទាំងបីនាក់នេះ ធ្វើការជាមួយគ្នា ទៅលើម៉ូតសំៀកបំពាក់ ម៉ាក Stretsis របស់ពួកនាង។

តើប្រិយមិត្ត មានចំណាប់អារម្មណ៍ យ៉ាងណាខ្លះដែរ? 

ដោយ សី
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top